ជាតិ
អាជ្ញាធរ​មូលដ្ឋាន​សាលា​រាជធានី​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩
16, Nov 2020 , 10:38 am        
រូបភាព
លោក នួន ផារ៍ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ពាក់ម៉ាស់កុមារីម្នាក់ ក្នុងខណ្ឌដង្កោ អំឡុងពេល យុទ្ធនាការផ្សព្វផ្សាយ វិធានការ ប្រឆាំង ជំងឺកូវីដ១៩កាលពីថ្ងៃទី ១៤ វិច្ឆិកា២០២០
លោក នួន ផារ៍ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ពាក់ម៉ាស់កុមារីម្នាក់ ក្នុងខណ្ឌដង្កោ អំឡុងពេល យុទ្ធនាការផ្សព្វផ្សាយ វិធានការ ប្រឆាំង ជំងឺកូវីដ១៩កាលពីថ្ងៃទី ១៤ វិច្ឆិកា២០២០
​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ក្រុមការងារ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​បន្តសកម្មភាព​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​ជា​លើក​ទី​ពីរ ដោយ​រួមទាំង​ការ​ចែកចាយ​ម៉ាស់ ដែលជា​អំណោយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​។​

 
​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ បាន​ត្រូវ​បានរៀបចំ​ធ្វើជា​លើក​ទី​២​នៅក្នុង​សង្កាត់​ទាំង​១០៥​របស់​រាជធានី​ភ្នំពេញ​។ យុទ្ធនា​ការលើក​ទី​២ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ត្រូវបាន​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំង​១៤ ដែល​បាន​នាំយក​ម៉ាស់ ដែលជា​អំណោយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ថែមទៀត​ផង​។​




 
​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា សាលា​រាជធានី​ភ្នំពេញ និង​អង្គការ​យូ​នី​សេ​ហ្វ បានរៀបចំ​យុទ្ធនាការ​រួមគ្នា​ផ្សព្វផ្សាយ​វិធានការ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​រាជធានី​។ ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ម្ចាស់​រ៉ឺម៉ក​កង់​បី គឺជា​អ្នក​ផ្សព្វផ្សាយ​ផ្តល់ព័ត៌មាន ដល់​ប្រជាពលរដ្ឋ​ទាំង​១០៥​សង្កាត់​។​
 
​ការបន្ត​ផ្សព្វផ្សាយ​អំពី​វិធានការ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​កម្ពុជា​កំពុងតែ​ព្រួយបារម្ភ​អំពី​ការ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍ បន្ទាប់ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​ហុង​គ្រី​ត្រូវបាន​រកឃើញថា មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្រោយពី​បានធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ក្រោយ​ទស្សនកិច្ច​នៃ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ប្រមុខ​រដ្ឋាភិបាល​ហៅ​ជំនួស​ដោយ ព្រឹត្តិការណ៍​ថ្ងៃទី​៣​វិច្ឆិកា នោះ មន្ត្រី​៣​រូប និង​អង្ក​រក្ស​១​រូប​ដែល​បាន​មាន​ទំនាក់ទំនង​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ត្រូវបាន​រកឃើញថា​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី និង​មនុស្ស​ជាង​២០០០​នាក់​ផ្សេងទៀត​ត្រូវបាន​ហៅ​មក​ធ្វើតេស្ត​ផងដែរ​៕
 








© រក្សាសិទ្ធិដោយ thmeythmey.com