COVID-19
អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក​ជា​ប្រទេស​ទី​១១​ដែលមាន​អ្នក​កើត​កូ​វីដ​-១៩​ឡើងដល់​ជាង​១​លាន​ករណី
16, Nov 2020 , 10:56 am        
រូបភាព
ម៉ិកស៊ិកមានអ្នកឆ្លងកូវីដ១៩ជាង១លាននាក់ និងស្លាប់ជាង៩៨០០០នាក់។ រូបថត EPA
ម៉ិកស៊ិកមានអ្នកឆ្លងកូវីដ១៩ជាង១លាននាក់ និងស្លាប់ជាង៩៨០០០នាក់។ រូបថត EPA
ដោយ: រួបរួម
​ម៉ិ​ក​ស៊ិ​ក បាន​ចូលក្នុង​បញ្ជី​ប្រទេស​ដែលមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ លើសពី​១​លាន​ករណី​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins (JHU) នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ស្រប​ពេលដែល​តួលេខ​សរុប​មាន​ដល់​ជាង​៥៤.៣២​លាន​ករណី ក្នុងនោះ​ស្លាប់​ជាង​១.៣២​លាន​នាក់ និង​សះស្បើយ​ជាង​៣៨​លាន​នាក់​។​

 
​ម៉ិ​ក​ស៊ិ​ក ជា​ប្រទេស​ទី​១១ ដែលមាន​ករណី​ជាង​១​លាន បន្ទាប់ពី​សហរដ្ឋអាមេរិក (​ជាង​១១​លាន​), ឥណ្ឌា (​ជាង​៨.៨​លាន​), ប្រេ​ស៊ី​ល (​ជាង​៥.៨​លាន​), បារាំង (​ជាង​១.៩​លាន​), រុស្ស៊ី (​ជាង​១.៩​លាន​), អេ​ស្ប៉ា​ញ (​ជាង​១.៤​លាន​), ចក្រភព​អង់គ្លេស (​ជាង​១.៣​លាន​), អា​ហ្ស​ង់​ទីន (​ជាង​១.៣​លាន​), កូ​ឡុំ​ប៊ី (​ជាង​១.១​លាន​) និង​អ៊ីតាលី (​ជាង​១.១​លាន​)​។​
 
​ក្រៅពីនេះ ប្រទេស​ចំនួន​៩​ដែលមាន​ករណី​លើស​កន្លះ​លាន ដែល​ក្នុងនោះ មាន ប៉េ​រូ (​ជាង​៩៣​ម៉ឺន​), អាល្លឺម៉ង់ (​ជាង​៨០​ម៉ឺន​), អ៊ីរ៉ង់ (​ជាង​៧៦​ម៉ឺន​), អាហ្វ្រិក​ខាងត្បូង (​ជាង​៧៥​ម៉ឺន​), ប៉ូឡូញ (​ជាង​៧១​ម៉ឺន​), អ៊ុយ​ក្រែ​ន​, បែលហ្ស៊ិក​, ស៊ី​លី (​ជាង​៥៣​ម៉ឺន​ដូចគ្នា​) និង​អ៊ីរ៉ាក់ (​ជិ​ង​៥២​ម៉ឺន​)​។​
 
​នៅ​តំបន់​អាស៊ីអាគ្នេយ៍  ឥណ្ឌូណេស៊ី និង​ហ្វីលីពីន សុទ្ធតែ​ឡើង​ជាង​៤០​ម៉ឺន ខណៈ​មី​យ៉ាន់​ម៉ា មាន​ជាង​៦៨០០០, សិង្ហ​បុរី ជាង​៥៨០០០, ម៉ាឡេស៊ី ជាង​៤៧០០០, ថៃ ៣៨៧៤, វៀតណាម ១២៨១, កម្ពុជា ៣០២, ព្រុយ​ណេ ១៤៨, ទី​ម័​រ​ខាងកើត ៣០ និង​ឡាវ ២៤​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៣២​លាន​នាក់ សហរដ្ឋអាមេរិក មាន​ជាង​២៥​ម៉ឺន​នាក់​, ប្រេ​ស៊ី​ល ជាង​១៦​ម៉ឺន​នាក់​, ឥណ្ឌា​ជាង​១៣​ម៉ឺន​នាក់ រីឯ​១០​ប្រទេស​ទៀត មាន​អ្នកស្លាប់​ចន្លោះ​ពី​ជាង​១​ម៉ឺន​នាក់ ទៅ​ជាង​៩​ម៉ឺន​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com