ពីនេះ ពីនោះ
សុខភាព
មិន​ចង់​តានតឹង​ក្នុង​អារម្មណ៍​ពេល​គេង គួរតែ​ធ្វើបែបនេះ​
17, Nov 2020 , 6:59 pm        
រូបភាព
​ពាក្យ​ថា​ស្ត្រេ​ស ឬ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើន គឺជា​អ្វីដែល​មនុស្ស​ភាគច្រើន​ចៀស​មិន​ផុត​ឡើយ​។ យ៉ាងណាមិញ ស្ត្រេ​ស​អាចជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ជីវិត ហើយក៏​បាន​ញ៉ាំ​ញី​ដល់​ការ​គេង​របស់​យើង​មិនបាន​ស្កប់ស្កល និង​ស្រួល​ដែរ​។ មនុស្ស​យើង​ច្រើនតែ​ស្ត្រេ​ស​ដោយសារតែ​ការងារ​ដែល​ធ្វើជា​ប្រចាំ ហើយ​វា​តែងតែ​ផ្តល់​ជា​ស្រមោល​ជាប់​ដល់ពេល​គេង​រហូត​។ ដូច្នេះ​ដើម្បី​ចៀសផុត​អំពី​រឿងនេះ ហើយ​ចង់​គេង​លក់​កាន់តែ​ស្រួល​ទៀត​នោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

 
  • ​មុន​ចូល​គេង​មួយ​ម៉ោង ចូរ​ដាក់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នៅ​ឆ្ងាយ​ពី​ខ្លួន​ដូចជា ទូរស័ព្ទ ថា​ប្លេ​ត កុំព្យូទ័រ ឬ​ទូរទស្សន៍​ជាដើម​។​
  • ​សកម្មភាព​ជាច្រើន​ដូចជា ការលាង​ចាន ដើរលេង​ជាមួយ​ឆ្កែ រត់​កីឡា ឬ​លាង​សម្អាត​បន្ទប់​អាចធ្វើ​ឲ្យ​អ្នក​លែងមាន​អារម្មណ៍​គិត​អ្វី​ច្រើន និង​នឿយហត់​ចង់​គេង​។​
  • ​ញ៉ាំ​អាហារ​ជំរុញ​ដល់​ការ​គេង​នៅពេល​ញ៉ាំ​អាហារ​ពេលយប់​ដូចជា ផ្លែ​ចេក ឬ​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​។​
  • ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា តែ ឬ​កាហ្វេ​ជាដើម​។​
  • ​មុន​គេង អ្នក​អាច​សរសេរ​នូវ​អ្វីដែល​អ្នក​ខ្វល់ខ្វាយ​ចេញ​ឲ្យ​អស់ ក៏​អាច​ជំរុញ​ដល់​ការ​គេង​លក់​ដែរ​។​
  • ​មុន​ចូល​គេង យក​ល្អ​គួរតែមាន​ទម្លាប់​ងូតទឹក​ក្តៅ​បើសិនជា​អ្នក​ឧស្សាហ៍​គេង​មិន​លក់ ឬ​ខ្វល់ខ្វាយ​ក្នុង​អារម្មណ៍​ច្រើន​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com