COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Suarez ឆ្លង COVID-19, មិនអាច​ជួយ​អ៊ុយ​រូ​ហ្គា​យ ប៉ះ​ប្រេ​ស៊ី​លវគ្គ​ជម្រុះ World Cup
17, Nov 2020 , 11:51 am        
រូបភាព
Luis Suarez បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដោយ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ក្រុម Atletico Madrid ឆ្លង​ជំងឺ​រាតត្បាត​អំឡុងពេល​បំពេញ​កាតព្វកិច្ច​ឲ្យ​ជម្រើសជាតិ​។​



​បើតាម​ការផ្សាយរ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ៊ុយ​រូ​ហ្គា​យ​បញ្ជាក់ថា ក្រៅពី Suarez អ្នកចាំទី Rodrigo Munoz និង​បុគ្គលិក​ម្នាក់ទៀត​បាន​ឆ្លង COVID-19 ។ ដោយឡែក សមាជិក​ក្រុម​ជម្រើសជាតិ​ផ្សេងទៀត​សុទ្ធតែ​ធ្វើ​តេ​ស្តិ​អវិជ្ជមាន នៅពេល​ពួកគេ​ប៉ះ​ប្រេ​ស៊ី​ល​ក្នុងការ​ប្រកួត​ជម្រុះ World Cup នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​។​
 
Suarez ដែល​ទើប​ផ្លាស់​ពី Barcelona ទៅ​ចូលរួម​ជាមួយ AT-Madrid នៅ​ដើមរដូវ​កាល​នេះ បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​អ៊ុយ​រូ​ហ្គា​យ​លើ​កូ​ឡុំ​ប៊ី​ក្នុង​លទ្ធផល ៣-០ កាលពី​ថ្ងៃទី​១៣ វិច្ឆិកា​។ យ៉ាងណាក៏ដោយ នៅពេល​ទទួល​ស្វាគមន៍​ប្រេ​ស៊ី​ល រូបគេ​នឹង​មិនអាច​បង្ហាញខ្លួន​ឡើយ​។​
 
Suarez ក៏​នឹង​ខកខាន​ការប្រកួត​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga នៅពេល AT-Madrid ជួប​ក្រុម​ចាស់ Barcelona នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​ផងដែរ​។​
 
Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus ក៏ដូចជា Mohamed Salah ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool សុទ្ធតែ​ធ្វើតេស្ត​ចេញ​លទ្ធផល​វិ​ជ្ញ​មាន COVID-19 អំឡុងពេល​ចូល​ជួយ​ក្រុម​ជម្រើសជាតិ​៕
​ 

Tag:
 Luis Suarez
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com