ជាតិ
វីដេអូ
សំរាម​ប្លា​ស្ទិ​ក​ជាច្រើន អណ្ដែត​លើ​លូ​បឹងត្របែក​
19, Nov 2020 , 9:27 am        
រូបភាព
​ភ្នំពេញ​៖ សំរាម​ជាច្រើន មាន​ប្លា​ស្ទិ​ក ដប ថង់  កំប៉ុង ស្នោរ បាន​អណ្តែត​ព្រោងព្រាត នៅលើ​ប្រឡាយ​លូ​ត្រ​បឹង​បែក ដោយ​គ្មាន​អ្នកប្រមូល​ឡើយ​។​



​សំរាម​ទាំងនេះ ភាគច្រើន​ជា​ប្លា​ស្ទិ​ក និង​ស្នោរ អណ្ដែត​លើ​លូ​បឹងត្របែក ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ កន្លងមក សំរាម​នៅទីនេះ មានការ​ប្រមូល​ខ្លះៗ​ដែរ មិន​ច្រើន​ខ្លាំង​ដូចនេះ​ទេ ប៉ុន្តែ​រយៈពេល​ប្រមាណ​ជាង​១​ខែ​ចុង​ក្រោយនេះ សំរាម​មានការ​កើនឡើង​រាល់ថ្ងៃ ស្ទើរតែ​ពេញ​លូ​បឹងត្របែក​តែម្ដង​។​
 
​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន រយៈពេល​១​ឆ្នាំ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​ជិត​៤​លាន​តោន ដោយ​សំណល់​សរីរាង្គ​មាន​៦៥​ភាគរយ សំណល់​ថង់​ប្លា​ស្ទិ​ក មាន​២០​ភាគរយ និង​នៅ​សេសសល់​ជា​សំណល់​រឹង រួមទាំង​សំណល់​ផ្សេងៗ​។ លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែមថា ក្នុងចំណោម​សំណល់​ទាំងនោះ មាន​សំរាម​ត្រឹម​៥១​ភាគរយ​ប៉ុណ្ណោះ ដែល​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ហើយ​ចំណែកឯ សំរាម​៤៩​ភាគរយ​ទៀត ត្រូវបាន​បោះបង់ចោល​នៅតាម​ទីសាធារណៈ​នានា និង​តាម​ប្រភពទឹក​ផងដែរ​៕
 

Tag:
 សំរាម​
 ​បា្ល​ស្ទិ​ក​
 ​បឹងត្របែក​
© រក្សាសិទ្ធិដោយ thmeythmey.com