វិធី​ព្យាបាល​អាកា​រៈ​ត្អើក​ដោយ​ខ្លួនឯង ទាល់តែ​សាក​ទើប​ដឹង​!!!
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
វិធី​ព្យាបាល​អាកា​រៈ​ត្អើក​ដោយ​ខ្លួនឯង ទាល់តែ​សាក​ទើប​ដឹង​!!!
20, Nov 2020 , 6:59 pm        
រូបភាព
​ការ​ត្អើក​វា​នឹង​បញ្ឈប់​វិញ​ដោយ​ខ្លួនឯង​។ ខណៈពេល​ដែលមាន​ដំណោះស្រាយ​ជាច្រើន​អាច​ព្យាបាល​អាកា​រៈ​ត្អើក​នេះ​ដោយ​ខ្លួនឯងបាន តែ​វា​ដូចជា​មិន​ត្រូវបាន​វិទ្យាសាស្ត្រ​គាំទ្រ​នោះទេ ប៉ុន្តែ​យើង​ក៏​គួរតែ​សាកល្បង​ដែរ​នូវ​អ្វីដែល​អាចធ្វើ​បាន ហើយ​អត់​ប៉ះពាល់​ដល់​សុខភាព​។​

 
​ខាងក្រោម​នេះ​គឺជា​ដំណោះស្រាយ​ដែល​គេ​តែងតែ​ធ្វើជា​ញឹកញាប់​៖
  • ​ខំប្រឹង​ជញ្ជក់​ដុំ​ទឹកកក​យឺតៗ​
  • ​ទប់​មិន​ដកដង្ហើម​រយៈពេល​ខ្លី​មួយ​
  • ​យកដៃ​សង្កត់​ច្រមុះ​ថ្នម​ខណៈពេល​កំពុងតែ​លេប​អាហារ​
  • ​យកដៃ​សង្កត់​នៅ​សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​ថ្នមៗ (​ចុងដង្ហើម​)
  • ​ញ៉ាំ​ក្រូចឆ្មា​មួយ​ម៉ាត់​
  • ​លិឍ​ទឹកខ្មេះ​បន្តិច​
  • ​ផ្លុំ​ប៉េ​ត​ប៉ោង​
  • ​លើក​ជង្គង់​ឲ្យ​ប៉ះ​ទ្រូង​
​បើសិន​ជាការ​ត្អើក​របស់​អ្នក​បង្កឡើង​ដោយសារ​ជំងឺ​អ្វីមួយ​នោះ ការព្យាបាល​ជំងឺ​នោះ​ជា អាកា​រៈ​ត្អើក​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ហើយ​។ បើសិន​ជាការ​ត្អើក​នៅតែ​បន្ត​ជាប់​យូរ​ជាង ៤៨​ម៉ោង វា​គួរតែ​ដល់ពេល​ទៅ​ជួប​ពេទ្យ​ដើម្បី​ស្វែងរក​មូលហេតុ​របស់​វា​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.​health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com