រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ - ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) កាលពីថ្មីៗនេះ បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ឆ្នាំម្នាក់ និង ក្រុមគ្រួសាររស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ជាកម្មវិធីឈ្នះរង្វាន់ធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដើម្បីលើកទឹកចិត្ត និងជំរុញអតិថិជន ប្រើប្រាស់រូបិយបណ្ណប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ។
ក្នុងនាមជាប្រតិបត្តិករទូរសព្ទ័ចល័ត ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញាគាំទ្រយុទ្ធនាការរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញឱ្យមានការប្រើប្រាស់រូបិយបណ្ណជាតិកាន់តែទូលំទូលាយ។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ដែលធ្វើឡើងតាំងពីពាក់កណ្ដាល ខែមិនា មានផ្ដល់រង្វាន់ជាច្រើនរួមមាន៖
● លុយសុទ្ធ 1 ម៉ឺន ដុល្លារ ចំនួន 5 រង្វាន់
● លុយសុទ្ធ 100 ដុល្លារ ចំនួន 100 រង្វាន់
● ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់ ● ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់
● ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់
● និងលុយបន្ថែមក្នុងប្រព័ន្ធ រាប់លានរង្វាន់
លោក ថាន សុថេន ត្រូវជាឪពុករបស់ យុវជន ថាន ផានិត ដែលជាអ្នកកោសឈ្នះរង្វាន់ ១ម៉ឺនដុល្លារ លើកទីបីក្នុងកម្មវិធី «កោសឈ្នះ កោសឈ្នះ!!» បានឲ្យដឹងថា កូនរបស់គាត់ បានទិញកាតបញ្ចូលលុយ ៥០០០ រៀល ហើយក៏មានសំណាងឈ្នះរង្វាន់ធំ នេះតែម្តង។ លោក សុថេន បន្តទៀតថា លោកនឹងប្រើប្រាសថវិកាដែលឈ្នះនេះ លើការសិក្សា និងធ្វើដើមទុនរកស៊ី។
លោកពូ សុថេន បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ ខ្ញុំនឹងយកលុយឈ្នះនេះ ទៅផ្គត់ផ្គងលើការសិក្សារបស់កូនៗ និងធ្វើដើមទុនរកស៊ី។ អតិថិជនទាំងអស់ គូរជឿជាក់ ក្រុមហ៊ុន Smart ព្រោះក្រុមហ៊ុនមានផ្ដល់រង្វាន់ពិតមែន។»
គួរបញ្ជាក់ផងដែរថា រង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារ ពីកាតកោសបញ្ចូលលុយ ៥ ០០០ រៀលចំនួនពីររង្វាន់ទៀត នៅមិនទាន់មានអ្នកឈ្នះនៅឡើយ។ សូមបន្តជាវកាតកោស ៥០០០ រៀល ដើម្បីមានឱកាសឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់។
ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីឈ្នះរង្វាន់ ផ្សេងៗគ្នាជាច្រើនដូចជា កម្មវិធី «E-Top Up ឈ្នះ!» ដោយផ្ដល់ឱកាស ឈ្នះរង្វាន់ទូរស័ព្ទ realme 6i ចំនួន 5 រង្វាន់ រាល់សប្តាហ៍ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី ១ ម៉ឺនរៀលឡើងទៅ។ កម្មវិធី «ការផ្ដល់ជូនពិសេសពី Smart @home» អតិថិជនអាចទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃត្រឹមតែ 6ដុល្លារ ដោយគ្រាន់តែភ្ជាប់ឡើងវិញ គម្រោង Premium plan រយៈពេល 6ខែ ឬឥតគិតលុយតែម្តង បើអ្នកភ្ជាប់ឡើងវិញគម្រោង Premium plan រយៈពេល 12ខែ ហើយអតិថិជនក៏អាចទទួលបានលេខពិសេសតម្លៃ 129ដុល្លារ សម្រាប់ អតិថិជនចាស់ និងថ្មី ផងដែរ។
នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានប្រគល់រង្វាន់ រថយន្តម៉ាក Ford 2020 មួយគ្រឿងដល់អតិថិជនរបស់ខ្លួន រស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែថ និងរង្វាន់មហាសាលន៍ជាច្រើនផ្សេងទៀត ក្នុងកម្មវិធី «ឈ្នះរង្វាន់មហាសាលន៍» ដែលរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក។
(អត្ថបទពាណិជ្ជកម្ម)