តុលាការកូរ៉េខាងត្បូងបញ្ជាក្រុមហ៊ុនសងលុយអ្នកគាំទ្ររឿង Ronaldo មិនចូលលេងដូចសន្យា
កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការកូរ៉េខាងត្បូងបញ្ជាក្រុមហ៊ុនសងលុយអ្នកគាំទ្ររឿង Ronaldo មិនចូលលេងដូចសន្យា
20, Nov 2020 , 5:27 pm        
រូបភាព
តុលាក្រុងសេអ៊ូលបានបញ្ជាឲ្យក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍កីឡាមួយផ្តល់សំណងដល់អ្នកគាំទ្រវិញ បន្ទាប់ពី Cristiano Ronaldo តារាឆ្នើម Juventus មិនបានចូលលេងក្នុងការប្រកួតបាល់ទាត់មិត្តភាពបែបពិព័រណ៍ដូចដែលបានសន្យាកាលពីឆ្នាំមុន។


តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី២០ ខែវិច្ឆិកានេះ តុលាការក្រុងសេអ៊ូលបានសម្រេចឲ្យភាគីដើមបណ្តឹងចំនួន១៦២នាក់ ដែលបានប្តឹង The Fasta អ្នករៀបចំការប្រកួតពិព័រណ៍រវាងក្រុមសេះបង្កង់ Juventus ជាមួយក្រុម K-League All Star របស់កូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០១៩ នោះ។
 
នៅមុនការប្រកួត Fasta បានផ្សាយថា Ronaldo នឹងចូលលេងក្នុងការប្រកួតនោះយ៉ាងហោចណាស់៤៥នាទី ប៉ុន្តែផ្ទុយទៅវិញ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បែជាអង្គុយនៅលើកៅអីបង្រុងពេញមួយការប្រកួតតែម្តង។ ដោយសារមិនបានបង្ហាញខ្លួនលើទីលានតាមសន្យា បានធ្វើឲ្យមានការមិនពេញចិត្តពីសំណាក់អ្នកចូលរួមគាំទ្រចំនួន ៦៥០០០ នាក់នៅឯកីឡដ្ឋាន Seoul World Cup។

  
 
ទីភ្នាក់ងារព័ត៌មាន AFP ក៏បានផ្សាយដែរថា ម្ចាស់ពាន Ballon d’Or ៥ សម័យកាល អង្គុយលើកៅអីបម្រុងពេញមួយការប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នោះ ថែមទាំងមានការស្រែកអង្វរពីអ្នកគាំទ្រក្នុងកីឡដ្ឋានផងដើម្បីឲ្យរូបគេចូលលេង។
 
ជុំវិញករណីនេះ តុលាការបានបញ្ជាឲ្យក្រុមហ៊ុនផ្សព្វផ្សាយបង់ប្រាក់ ៥០ ភាគរយនៃតម្លៃសំបុត្រ បូកនឹងប្រាក់ ៥០,០០០ វ៉ុន (៤៤,៩១ ដុល្លារអាមេរិក) បន្ថែមទៀត ទៅឲ្យដើមចោទនីមួយៗ។ កាលណោះ តម្លៃសំបុត្រមានន្លោះពី ២៧ដុល្លារ ទៅ ៣៥៨ដុល្លារ។
 
ស្របពេលគ្នានេះដែរ K-League ក៏បានចោទក្លិបយក្សអ៊ីតាលីពីបទ«បោកបញ្ឆោត» និងទាមទារឲ្យមានការសុំទោសទៀតផង៕
 
 


 

Tag:
 Cristiano Ronaldo
  K-League All Star
© រក្សាសិទ្ធិដោយ thmeythmey.com