ជាតិ
សង្គមជាតិ
ចិន​ផ្តល់​អំពូល​សូ​ឡា និង​ម៉ូតូ​អគ្គិសនី ៣០០០​គ្រឿង ដើម្បី​ជួយ​ការពារ​បរិស្ថាន នៅ​ខេត្ត​ព្រះសីហនុ​
24, Nov 2020 , 7:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចិន​ផ្តល់​អំពូល​សូ​ឡា និង​ម៉ូតូ​អគ្គិសនី ៣០០០​គ្រឿង សម្រាប់​បំពាក់​នៅតាម​សាលារៀន ក្នុង​ខេត្ត​ព្រះសីហនុ​។ សម្ភារ​ទាំងនោះ បាន​ដឹក​មកដល់​ផែ​ខេត្ត​ព្រះសីហនុ​ហើយ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​។​

 
​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា គ្រឿង​សម្ភារ​ទាំងនោះ​ជា​ជំនួយ​ដែល​រដ្ឋាភិបាល​ចិន​បានផ្តល់​ឲ្យ​កម្ពុជា​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​សាកល្បង​បញ្ចេញ​កាបូន​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួងបរិស្ថាន និង​ក្រសួងបរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ឆ្នាំ​កន្លងទៅ​។​
 


​សម្ភារ​ទាំងនោះ​រួមមាន អំពូល​សូ​ឡា​ចំនួន​២៨០០​គ្រឿង ម៉ូតូ​អគ្គិសនី​ចំនួន​២០០​គ្រឿង និង​អំពូល​ផ្ទាំង​សូ​ឡា​ចំនួន​២០០​កំ​ប្លេ​។ បើតាម​ក្រសួងបរិស្ថាន សម្ភារ​ទាំងនោះ​នឹង​ជួយ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​បរិស្ថាន​នៅ​ទីនោះ ប្រកបដោយ​និរន្តរភាព មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ភាព​សុ​ខុ​ដុមរ​មនា​បរិស្ថាន និង​ការរស់នៅ​ដោយ​ចីរភាព​។

ក្រសួង​ណែនាំ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ពង្រឹងសមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​៕ 
 

Tag:
 សាលារៀន​
 ​សម្ភារ
© រក្សាសិទ្ធិដោយ thmeythmey.com