អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន វិនិយោគ​លើ​ដំណាំ​ល្មើ មាន​ផែនការ​ចង់ឱ្យ​ដំណាំ​នេះ ក្លាយជា​និមិត្តរូប​របស់​ខេត្តពោធិ៍សាត់
25, Nov 2020 , 5:00 pm        
រូបភាព
​ក្រុមហ៊ុន មណី​យិ៍ ជនតា ឯ​.​ក នឹងចូលរួម​កសាង​កិ​ត្ត​នាម​វិស័យ​កសិកម្ម​កម្ពុជា​លើ​ឆាក​អន្តរជាតិ ហើយក៏​កំពុង​ចូលរួម​កសាង​ប្រភព​ចំណូល​ជូន​ប្រជាជន​កម្ពុជា តាមរយៈ​ការអភិវឌ្ឍន៍​កសិកម្ម​តាម​ស្តង់ដា​បច្ចេកទេស​ជាមួយ​ប្រភេទ​ដំណាំ​ដែលមាន​សក្តានុពល​ខ្ពស់​។
 
​ល្ម៉ើ​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដែល​ធន់​និង​អាកាសធាតុ​បានល្អ ហើយ​ទទួលបាន​ទិន្នផល​ច្រើន និង​មាន​តម្រូវការ​សកល​ទាំង​ក្នុង​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ ជាមួយ​អត្ថប្រយោជន៍​ដ៏​ច្រើន​ពិសេស​សម្រាប់​សុខភាព ព្រមទាំង​មាន​អាយុកាល​ប្រមូល​ផល​វែង​រហូតដល់​ជាង​១០០​ឆ្នាំ និង​អាច​រក្សារ​ផ្លែ​ទុក​បានយូរ​ឆ្នាំ​។ ដោយសារ​មូលហេតុ​នេះហើយ ទើប​ក្រុមហ៊ុន មណី​យិ៍ ជនតា ឯ​.​ក បានសម្រេច​ជ្រើសរើស​ដំណាំ​ល្ម៉ើ​នេះ​ក្នុងការ​អភិវឌ្ឍន៍​លើទឹក​ដី  ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយនឹង​ធ្វើ​ឲ្យ​ដំណាំ​ល្ម៉ើ​ក្លាយជា “​និមិត្តរូប​” ប្រចាំខេត្ត​ពោធិ៍សាត់​។​




 
​លោក ប៉ែន គង់ អ្នកគ្រប់គ្រង​គម្រោង “​ចម្ការ​ល្ម៉ើ​បរពត​”  បានឱ្យដឹងថា ថ្វី​ត្បឹ​ត​តែ​ល្ម៉ើ​មាន​សក្តានុពល​ខ្ពស់ ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ ទាមទារ​ឲ្យ​មាន​បច្ចេកទេស​ខ្ពស់ រាប់​តាំងពី​ការ​បន្សុទ្ធ​ពូជ ការដាំដុះ ការការពារ ការ​បង្កាត់​ផ្កា ការថែទាំ និង​វិធី​ធ្វើឱ្យ​ផ្លែ​មាន​គុណភាព​ខ្ពស់​ជាដើម​។​
 
​លោក​បាន​បន្ដទៀតថា ចំពោះ​លោកអ្នក​ដែល​មិនមាន​បច្ចេកទេស​ច្បាស់លាស់ មិនមាន​ចំណេះដឹង​អំពី​ដំណាំ​ល្ម៉ើ និង​មិនមាន​ពេលវេលា​គ្រប់គ្រាន់ លោកអ្នក​អាច​ទទួលយក​កញ្ចប់​អភិវឌ្ឍន៍​ចម្ការ​ល្ម៉ើ របស់​គម្រោង “​ចម្ការ​ល្ម៉ើ​បរពត​” នៃ​ក្រុមហ៊ុន មណី​យិ៍ ជនតា ឯ​.​ក ដែល​ក្រុមហ៊ុន​ផ្ដល់ជូន​ការដាំដុះ​តាម​បច្ចេកទេស​ទំនើប ថែទាំ​តាម​បទដ្ឋាន​កម្រិត​ខ្ពស់​រហូតដល់​បាន​ផល និង​គាំទ្រ​ទីផ្សារ​លក់​កសិផល​ទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្ដរជាតិ​។​
 
​លោក​បន្ថែមថា កញ្ចប់​អភិវឌ្ឍន៍​ចម្ការ​ល្ម៉ើ​នេះ មិន​ត្រឹមតែ​ផ្តល់​ប្រភព​ចំណូល​គ្រឹះ​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បន្សល់​ទុល​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ ព្រោះ​ក្រុមហ៊ុន​នឹង​ផ្ទេរកម្មសិទ្ធិ​អចិន្ត្រៃយ៍ “​ប្លង់រឹង​” ទៅ​ម្ចាស់​ចម្ការ​ទាំងអស់​៕
​ព័ត៌មាន​បន្ថែម​






 
-​ ​Facebook Page: មណី​យិ៍ - Moneii Dev [ facebook.com/Moneii.Official]
-​ ​Telegram Channel : https://t.me/MoneiiDev 
-​ ​លេខ​ទូរស័ព្ទ : 068-665-765 | 078-665-765 | 093-665-765
  









(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com