ខួប​១៥​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ ក្នុង​អង្គការ​យូណេស្កូ​
ជាតិ
ខួប​១៥​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ ក្នុង​អង្គការ​យូណេស្កូ​
25, Nov 2020 , 4:33 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃនេះ​ជា​ខួប​១៥​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ២៥ វិច្ឆិកា ២០០៥- ២៥ វិច្ឆិកា ២០២០​។ បើតាម​ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី​១​មក​ម្លេះ​។​


 
 

​បើតាម​ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី​១​មក​ម្លេះ​។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្ដុំ​នូវ​សិល្បៈ​ទាំង​៧​។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឱ្យ​ក្លាយជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ​។​
 
​គេ​ឃើញ​មានការ​សម្ដែង​ល្ខោនស្បែក​ធំ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​អង្គរ ដូច​ជាការ​បួងសួង​សុំ​សេចក្ដីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ហើយ​នៅពេល​បច្ចុប្បន្ន​មាន​សម្ដែង​ក្នុង​មហោស្រព​ជាដើម​។​
 
​ឯកសារ​របស់​ក្រសួង​វប្បធម៌​ដដែល ក៏បាន​បញ្ជាក់​ផងដែរ​ថា ទម្រង់​សិល្បៈ​ស្បែក​មួយ​នេះ ត្រូវបាន​នាំចូល​ពី​ប្រទេស​ឥណ្ឌា នៅ​ដើម​ស​.​វ​ទី​១​នៃ​គ្រិស្តសករាជ ពោលគឺ​សិល្បៈ​ខ្មែរ​មាន​ដើមកំណើត​ចេញពី​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង​។ កេរ្ដិ៍មរតក​សិល្បៈ​ស្បែក​ខ្មែរ​មួយ​នេះ មាន​អាយុកាល​ប្រមាណ​២,០០០​ឆ្នាំ​មកហើយ ប៉ុន្តែ​សូម្បី​ជនជាតិខ្មែរ​ខ្លះ​នាពេល​កន្លងមក ក៏​សឹង​ពុំ​បានដឹង​ច្បាស់​ដោយសារ​ខ្វះ​ឯកសារ​៕
 

Tag:
 វប្បធម៌​
  ល្ខោន​ស្រមោល​ស្បែក​ធំ
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com