COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត
29, Nov 2020 , 5:27 pm        
រូបភាព
អាជ្ញាធរឥណ្ឌូណេស៊ី យកសំណាកពីប្រជាជន។ រូបភាព៖ Xinhua
អាជ្ញាធរឥណ្ឌូណេស៊ី យកសំណាកពីប្រជាជន។ រូបភាព៖ Xinhua
ឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា បានរាយការណ៍ថា មានករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីផ្ទុះកូរ៉ូណាវីរុសនៅក្នុងប្រទេស ខណៈករណីឆ្លងកើនដល់ជាងកន្លះលានករណី។ 
អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានរាយការណ៍ថា ឥណ្ឌូណេស៊ីមានករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃចំនួន ៦២៦៧ករណី និងអ្នកស្លាប់ស្លាប់ចំនួន ១៦៩នាក់។ តួលេខសរុបឥណ្ឌូណេស៊ី បានកើនដល់ចំនួន ៥៣៤២៦៦ករណី ខណៈអ្នកស្លាប់មានចំនួន ១៦៨១៥នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។


 
តួលេខអ្នកស្លាប់ និងករណីឆ្លងរបស់ឥណ្ឌូណេស៊ីខាងលើនេះ គឺជាចំនួនខ្ពស់ជាងគេបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ខណៈប្រទេសបន្ទាប់ គឺហ្វីលីពីន ដែលមានចំនួនជាង ៤២ម៉ឺន និងអ្នកស្លាប់មានជាង៨ពាន់នាក់។ 
សូមបញ្ជាក់ថា មកទល់ពេលនេះ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន មានតែប្រទេសបីប៉ុណ្ណោះ ដែលបានចុះហត្ថលេខាទិញវ៉ាក់សាំងជាច្រើនលានដូស ពីក្រុមហ៊ុនថ្នាំពេទ្យធំៗ ដូចជា Pfizer និង AstraZeneca៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com