អត្ថបទពាណិជ្ជកម្ម
ការិយាល័យ​ឥណទាន​នៅ​កម្ពុជា បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ​ដំបូង​បំផុត​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​តម្លាភាព​នៃ​ការគ្រប់គ្រង​ឥណទាន​
30, Nov 2020 , 4:26 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ –  ជា​ផ្នែក​មួយ​នៃ​បេសកម្ម ក្នុង​ការដាក់​សេវាកម្ម​បម្រើ​អតិថិជន​ជា​ប្រព័ន្ធ​ឌីជីថល ការិយាល័យ​ឥណទាន​កម្ពុជា (​ហៅ​កាត់ CBC) បាន​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​របស់ខ្លួន អាន​របាយ​ការ​ឥណទាន និង​ទទួលបាន​សារ​ដាស់តឿន អំពី​ការត្រួតពិនិត្យ​ឥណទាន​។ នេះ​ជា​លើកដំបូង​បំផុត​ដែល​ប្រទេស​កម្ពុជា នឹងមាន​វេទិកា​ប្រព័ន្ធ​ឌីជីថល​បែប​រួមបញ្ចូល​មួយ ដែល​ជំរុញ​ឲ្យ​មាន​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ការត្រួតពិនិត្យ​ឥណទាន និង​អក្ខរកម្ម​ហិរញ្ញវត្ថុ​។
 
​ជាមួយនឹង​កម្មវិធី​ទូរស័ព្ទ “CBC Mobile” ការិយាល័យ​ឥណទាន​នៅ​កម្ពុជា កំពុង​ព្យាយាម​បំពេញ​អ្វី ដែល​កំពុងមាន​ចន្លោះ​ក្នុង​វិស័យ​ផ្នែក​ហិរញ្ញវត្ថុ និង​ឥណទាន ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។  បន្ទាប់ពី​ចុះឈ្មោះ​នៅក្នុង​កម្មវិធី​នេះ ដែលមាន​លើ​ប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់​ដែលមាន​ប្រវត្តិ​ខ្ចី អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​របស់ខ្លួន អាន​របាយ​ការ​ឥណទាន និង​ទទួលបាន​នូវ​ទទួលបាន​សារ​ដាស់តឿន អំពី​ការត្រួតពិនិត្យ​ឥណទាន​ភា្ល​មៗ​។​


 
​ប្រធាន​នាយក​ប្រិ​ត្តិ​ប​ត្តិ របស់​ការិយាល័យ​ឥណទាន​កម្ពុជា លោក អឿ សុធា​រ័ត្ន បាន​មានប្រសាសន៍ថា​៖«​ការផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​ចំណេះដឹង​នៃ​ពត៌មាន​ខាង​ឥណទាន ដែលមាន​ភាព​សុក្រឹត និង​ទាន់ពេលវេលា គឺជា​ជំហាន​មួយ​ដ៏​សំខាន់ ក្នុងការ​វិវឌ្ឍន៍ និង​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​»​។​
 
 លោក អឿ សុធា​រ័ត្ន បញ្ជាក់ទៀតថា​៖«​របាយការណ៍​ត្រីមាស​ចុងក្រោយ​បំផុត​របស់​យើង បាន​បង្ហាញថា កម្ចី​ទិញ​ផ្ទះ​កើន​ឡើងដល់​១៨​ភាគរយ ចាប់តាំងពី​ចុងឆ្នាំ​២០១៩ រហូតដល់ ៤.៧ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ចុងខែ​កញ្ញា​នា​ឆ្នាំនេះ​។ ដូច្នេះហើយ យើង​ត្រូវ​ប្រាកដថា នៅពេលដែល​ប្រជាជន​កម្ពុជា​កាន់តែច្រើន ទទួលបាន​ភាព​ចល័ត​ខាង​សេដ្ឋកិច្ច និង​ការខ្ចីប្រាក់​កាន់តែច្រើន ដើម្បី​បង្កើន​ផលប័ត្រ​ទ្រព្យសម្បត្តិ ពួកគេ​ក៏​ត្រូវបាន​ផ្តល់ជូន​នូវ​ឧបករណ៍​ដើម្បី​គ្រប់គ្រង​ឥណទាន​របស់​ពួកគេ ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការសង​ប្រាក់កម្ចី​។ កម្មវិធី​ទូរស័ព្ទ CBC មាន​តួនាទី​ជំរុញ​ការរីកចម្រើន​ប្រកបដោយ​ស្ថេរភាព និង​ចីរភាព​តាមរយៈ​តម្លាភាព​»​។​
 
​ដើម្បី​ចុះឈ្មោះ អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​នេះ​មក រួច​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់ខ្លួន តាមរយៈ​នីតិវិធី​ធម្មតា​មួយ​។ បន្ទាប់មក​ពួកគេ អាច​ទទួលបាន​នូវ​សេវាកម្ម​ជាច្រើន របស់​កម្មវិធី​ទូរស័ព្ទដៃ​នេះ ដែល​រួមមាន "​របាយការណ៍​ខ្ញុំ​" ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ អាច​ស្នើសុំ​របាយការណ៍​ឥណទាន​របស់​ពួកគេ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង និង​ព្រមទាំង​តាមដាន​ប្រវត្តិ​ឥណទាន​របស់​ពួកគេ ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ផងដែរ​។ ជាមួយនឹង​សេវាកម្ម "​តាមដាន​ឥណទាន​របស់ខ្ញុំ​" អ្នកប្រើប្រាស់ អាច​ទទួល​ការជូនដំណឹង​ជា​សារ តាម​ពេលវេលា​ជាក់ស្តែង​ទៅលើ​សកម្មភាព​ប្រាក់កម្ចី​របស់​ពួកគេ​ដូចជា ការស្នើសុំ​ធ្វើ​ប្រាក់កម្ចី​ថ្មី ការទូទាត់​ប្រាក់​ទាន់ពេលវេលា និង​ការខកខាន​នៃ​ការបង់ប្រាក់​ជាដើម​។​
 
​លើសពីនេះ​ទៀត ជាមួយ K-Score អ្នកប្រើប្រាស់ អាច​ត្រួតពិនិត្យ​ពិន្ទុ​ឥណទាន​របស់​ពួកគេ​បាន​ដោយផ្ទាល់ ដើម្បី​ជា​ភាពងាយស្រួល​សម្រាប់​ពួកគេ ក្នុងការ​វាស់​សក្តានុភាព នៃ​ហានិភ័យ​ឥណទាន និង​លទ្ធភាព​នៃ​ការមិន​បង់ប្រាក់​។ មុនពេល​ដែលមាន​កម្ម​វិធី​ទូរស័ព្ទដៃ CBC មានតែ​អ្នក​ឱ្យ​ខ្ចីប្រាក់​ប៉ុណ្ណោះ អាច​ទទួលបាន​ព័ត៌មាន​អំពី​ពិន្ទុ​ឥណទាន​របស់​អ្នក​ខ្ចី​។​

 
​ជាមួយនឹង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់ កម្មវិធី​ទូរស័ព្ទដៃ CBC សង្ឃឹមថា អ្នកប្រើប្រាស់​នឹង​អាច​រក្សាបាន​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​ទម្លាប់​ល្អ​ក្នុងការ​គ្រប់គ្រង​ឥណទាន ការរៀបចំ​ចាប់យក​ឱកាស​នៃ​ហិរញ្ញវត្ថុ និង​បង្ហាញ​ពី​ឥណទាន​របស់ខ្លួន ពង្រឹង​អំណាច​ក្នុងការ​ចរចា​របស់​ពួកគេ ខណៈពេលដែល​មានការ​កែលម្អ​ភាពត្រឹមត្រូវ នៃ​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​តាមរយៈ​សេវាកម្ម​ដោះស្រាយ​ជម្លោះ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ កម្មវិធី​នេះ ក៏​ផ្តល់ជូន​នូវ​សម្ភារ​សម្រាប់​សិក្សា និង​ធនធាន ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ថ្មីៗ ពី​ទីផ្សារ​ឥណទាន និង​និន្នាការ​ដែល​កំពុងមាន​ភាព​ពេញនិយម ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។​
 
​អ្នកប្រើប្រាស់​ដែលមាន​សញ្ជាតិ​កម្ពុជា អាច​ទទួលបាន​របាយ​ការណ៍​ឥណទាន​មួយឆ្នាំ​មួយដង ដោយ​ឥតគិតថ្លៃ​។ សម្រាប់​របាយការណ៍​ឥណទាន និង​សេវាកម្ម​ជាវ​បន្ថែម​ផ្សេងទៀត នឹង​តម្រូវ​ឲ្យ​មានការ​ទូទាត់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ កាត​វី​សា (Visa) ម៉ា​ស្ទ័​រកា​ត (MasterCard), JCB, UnionPay ឬ កាត DCI​។ CBC ក៏​គ្រោង​នឹងដាក់​បញ្ចូល​សេវា​ទូទាត់ បាគង ទៅក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ រវាង​ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន ជាមួយ​ការទូទាត់​ប្រតិបត្តិការ​ជា​ប្រាក់រៀល​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com