អត្ថបទពាណិជ្ជកម្ម
គន្លឹះ​ទីផ្សារ​ឌីជីថល​ទាំង ១០ សម្រាប់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​
30, Nov 2020 , 5:49 pm        
រូបភាព
​បើទោះបីជា​មានការ​រំខាន​ពី​ជម្ងឺ​រាតត្បាត​កូ​វីដ ១៩ ជាមួយនឹង​ទីផ្សារ​ប្រកួតប្រជែង​ក៏ពិតមែន អាជីវកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារតែ​មានការ​ជ្រោមជ្រែង​ពី​ប្រព័ន្ធ​ឌីជីថល ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​គោលដៅ​អតិថិជន​បាន​យ៉ាងច្រើន​។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អចលនទ្រព្យ​របស់​អ្នក​លេចធ្លោ​ក្នុងចំណោម​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក អ្នក​ត្រូវបង្កើត​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​ថ្មីៗ​ឲ្យ​បាន​ច្រើន​។​
 
១. បង្កើន​វត្តមាន និង​យុទ្ធសាស្ត្រ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​៖
​ការធ្វើ​ទីផ្សារ​អាជីវកម្ម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ជាពិសេស​ដើម្បី​ឲ្យ​តាម​ទាន់សម័យ​និន្នាការ (Trend) សង្គម ពិតជា​សំខាន់​សម្រាប់​អាជីវកម្ម​នីមួយៗ​។ ប្រសិនបើ​គោលដៅ​អតិថិជន​ប្រើប្រាស់ ឬ​មាន​វត្តមាន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម នោះ​អាជីវកម្ម​របស់​អ្នក​គួរតែមាន​វត្តមាន​នៅលើ​គ្រប់​បណ្តាញ​សង្គម ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ម៉ាក​យីហោ​របស់​អ្នក ជាមួយនឹង​អតិថិជន​របស់​អ្នក​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ​គឺ សព្វថ្ងៃនេះ មនុស្ស​ភាគច្រើន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ទិញ​ផលិតផល​អ្វីមួយ​។ ជាក់ស្តែង​ដូចជា ការទិញ​អចលនទ្រព្យ មុននឹង​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​អ្វីមួយ មនុស្ស​ភាគច្រើន​តែងតែ​ស្រាវជ្រាវ ប្រមូល​រាល់​ព័ត៌មាន​ទាំងអស់​តាម​គេហទំព័រ ឬ​បណ្តាញ​សង្គម​ផ្សេងៗ គ្នា​។ ដូច្នេះ បណ្តាញ​ទំនាក់ទំនង​សង្គម​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ប្រាស្រ័យ​ទាក់ទង​តែប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កន្លែង​ដែរ អ្នក​អាចដាក់​បង្ហាញ​អំពី​ផលិតផល និង​សេវាកម្ម​របស់​អ្នក​ផងដែរ​។ 
 
២. បង្កើត​វត្តមាន​នៅលើ​កម្មវិធី Google My Business៖ 
​វិធីសាស្ត្រ​មួយទៀត ដែលមាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការធ្វើ​ទីផ្សារ​ឌីជីថល​នោះ​គឺ ការបង្កើត​វត្តមាន​អាជីវកម្ម​របស់​អ្នក​លើ​កម្មវិធី Google My Business​។ កម្មវិធី Google My Business មាន​តួនាទី​ចាំបាច់​បំផុត​សម្រាប់​អាជីវកម្ម​របស់​អ្នក ព្រោះ​អ្នក​អាចបង្កើត​វត្តមាន​អាជីវកម្ម​របស់​អ្នក​លើ​ប្រព័ន្ធ​ឌីជីថល​ដូចជា​៖ កម្មវិធី Google Search, Google Map និង Google Plus​។ 
 
​អ្នក​អាច​បញ្ចូល​ព័ត៌មាន​លម្អិត​ទាំង​អស់នៃ​អាជីវកម្ម​របស់​អ្នក​នៅលើ​កម្មវិធី Google ដែលមាន​ដូចជា​៖ លេខ​ទូរស័ព្ទ អ៊ី​ម៉ែ​ល គេហទំព័រ អាសយដ្ឋាន ម៉ោង​ធ្វើការ​ផ្សេងៗ​។ ដូច្នេះ អតិថិជន​របស់​អ្នក​ងាយស្រួល​ក្នុងការ​ស្វែងយល់​បន្ថែម​ពី​អាជីវកម្ម​របស់ ដោយសារតែ​វា​នឹង​លេចឡើង​នៅលើ​កម្មវិធី Google Search Result​។​
 
៣. បង្កើត​គេហទំព័រ​គួរឱ្យ​ចាប់អារម្មណ៍​៖ 
​ទីផ្សារ​ឌីជីថល​មាន​ច្រើនបែប ច្រើនយ៉ាង ក្នុងនោះ​គេហទំព័រ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ទីផ្សារ​ឌីជីថល សម្រាប់​អាជីវកម្ម​អចលនទ្រព្យ​ផងដែរ ដោយសារតែ​មនុស្ស​មួយចំនួន​យល់ឃើញថា អាជីវកម្ម ដែលមាន​គេហទំព័រ​ច្បាស់លាស់ គឺជា​អាជីវកម្ម​មួយ ដែលមាន​ជំនាញ​វិជ្ជាជីវៈ និង​អាច​ទុកចិត្តបាន​។ ដូច្នេះហើយ គេហទំព័រ​អាជីវកម្ម​របស់​អ្នក​គួរតែមាន​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ហើយ​មាន​ភាព​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​ទំព័រ​មួយ ទៅ​ទំព័រ​មួយទៀត​។​
 
៤. ប្រើ​រូបភាព​ពិត និង​រូប​ភាពជា​ប្រភេទ 3D ដែលមាន​គុណភាព​ខ្ពស់​៖
​សម្រាប់​អាជីវកម្ម​អចលនទ្រព្យ រូបភាព​ដើរតួ​យ៉ាងសំខាន់ ព្រោះ​វា​បង្ហាញ​ភាពស្រស់ស្អាត​ពី​គម្រោង​របស់​អ្នក​។ បើ​គ្មាន​រូបភាព​អតិថិជន​របស់​អ្នកនឹង​មិនអាច​ស្រមៃ និង​សម្គាល់​ភាព​ប្លែក​នៃ​គម្រោង​របស់​អ្នក​បានឡើយ​។ រូបភាព​ត្រូវតែ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​បង្ហាញ​រូបភាព​ពិត​នៃ​គម្រោង​អចលនទ្រព្យ​របស់​អ្នក​។ ដូច្នេះ សម្រាប់​អាជីវកម្ម​អចលនទ្រព្យ អ្នក​គួរតែ​ជួល​អ្នក​ថតរូប​អាជីព ដែល​អាច​ផលិត​រូបភាព ដែលមាន​គុណភាព​ខ្ពស់​នៃ​គម្រោង​ស្ថាបត្យកម្ម​របស់​អ្នក​។​
 
៥. បង្កើត​ទស្សនកិច្ច​គំរូ​ផ្ទះ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​៖ 
​ដើម្បី​ផ្តល់​ឲ្យ​គោលដៅ​អតិថិជន​របស់​អ្នក​នូវ​អារម្មណ៍​ជាក់ស្តែង​នៃ​គម្រោង​អចលនទ្រព្យ​របស់​អ្នក អ្នក​អាចបង្កើត​ទស្សនកិច្ច​បែប​សប្ប​និម្មិត ឬ ដែល​គេ​ស្គាល់​ជាទូទៅ​ថា «​ដំណើរ​ទស្សនកិច្ច​បែប 3D» ដែល​អតិថិជន​របស់​អ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ​អាជីវកម្មរ​បស់​អ្នក ដើម្បី​ទស្សនកិច្ច​គម្រោង​ផ្ទះ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ ជាក់ស្តែង អ្នក​អាច​ស្រមើល​ស្រមៃ​ថា ទស្សនកិច្ច​បែប 3D មើលទៅ​ស្រដៀង​គ្នា​ទៅនឹង​កម្មវិធី Street View នៅលើ​កម្មវិធី Google Map ប៉ុន្តែ សម្រាប់ ប្រព័ន្ធ​កម្មវិធី​ទស្សនកិច្ច​បែប 3D អនុញ្ញាតឱ្យ​អតិថិជន​ចូល​មើល​ទិដ្ឋភាព​នៃ​គម្រោង​ផ្ទះ​របស់​អ្នក​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ 
 
៦. ផលិត​វីដេអូ ដែលមាន​គុណភាព​ខ្ពស់​ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈពិសេស​នៃ​គម្រោង​៖
​វីដេអូ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​សម្រាប់​អាជីវកម្ម​អចលនទ្រព្យ​។ វីដេអូ ដែលមាន​ភាព​ទាក់ទាញ គឺ​ចង្អុលបង្ហាញ​អំពី​ភាពស្រស់ស្អាត​នៃ​គម្រោង​អចលនទ្រព្យ​របស់​អ្នក ហើយ​អតិថិជន​ក៏​អាច​ស្រមើល​ស្រមៃ​ឃើញ​ពី​គ្រោង​របស់​អ្នក​តាមរយៈ​វីដេអូ​ផងដែរ​។ វី​ដែ​អូ​ថែមទាំង​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល ដែល​ធ្វើឱ្យ​សាធារណជន​ទូទៅ​អាចយ​ល់ពី​គម្រោង​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស ហើយ​អតិថិជន ក៏មាន​ភាពងាយស្រួល​ក្នុងការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​របស់​អ្នក​ផងដែរ​។ ប្រសិនបើ អ្នកមាន​ផលវិបាក​ក្នុង​ការផលិត​វីដេអូ ដែលមាន​គុណភាព​ខ្ពស់ អ្នក​អាចទាក់ទង KOUPREY Digital តាមរយៈ​អ៊ី​ម៉ែ​ល​៖ ឬ​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក៏​បានដែរ​។​
 
៧. បង្កើត​សាច់រឿង (Storytelling) ទាក់ទាញ​សម្រាប់​អាជីវកម្ម​របស់​អ្នក​៖
​សាច់រឿង (Storytelling) គឺជា​វិធីសាស្ត្រ​មួយ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​គោលដៅ​អតិថិជន​របស់​អ្នក និង​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​អាជីវកម្ម​របស់​អ្នក​។ អ្នក​អាច​បង្ហាញ​អំពី​សាច់រឿង (Storytelling) នៃ​អាជីវកម្ម​របស់​អ្នក​នៅលើ សៀវភៅ​អេ​ឡិច​ត្រូ​និ​ច (E-Book) អត្ថបទ (blog post) និង​គេហទំព័រ «​អំពី​យើង​» ។ លើសពីនេះទៅទៀត​សាច់រឿង (Storytelling) នៅក្នុង​វិស័យ​អចលនទ្រព្យ គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​ធ្វើឱ្យ​អតិថិជន​របស់​អ្នកមាន​ការពេញចិត្ត​នឹង​ម៉ាក​យីហោ​របស់​អ្នក ហើយ​វា​ក៏​ជំរុញ​ទឹកចិត្ត​អតិថិជន​ឱ្យ​ទិញ​ផលិតផល​របស់​អ្នក​។​
 
៨. ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Ads) តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ឱ្យបាន​ច្រើន​៖
​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នកប្រើប្រាស់​ត្រូវបាន​កំណត់​គោលដៅ​ច្បាស់លាស់ ដោយ​ផលិតផល និង​សេវាកម្ម ដែល​ពួកគេ​ចាប់អារម្មណ៍​។ ដូច្នេះ សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ត្រូវ​ប្រាកដថា ការផ្សព្វផ្សាយ​ផលិតផល​លើ​បណ្តាញ​សង្គម​របស់​អ្នក ត្រូវបាន​កត់សម្គាល់​ពី​គោលដៅ​អតិថិជន​របស់​អ្នក​។​
 
៩. បង្កើត​អត្ថបទ ដែលមាន​ខ្លឹមសារ​អប់រំ​៖
​អត្ថបទ ដែលមាន​ខ្លឹមសារ គឺជា​វេទិកា​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​អតិថិជន​របស់​អ្នក​ថា អ្នកមាន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​ក្នុងនោះ​ផងដែរ ពួកគេ​ក៏​អាច​ទទួលបាន​ព័ត៌មាន អត្ថប្រយោជន៍ និង​ការយល់ដឹង​ខ្លះៗ ពី​អាជីវកម្ម​របស់​អ្នក​។ លើសពីនេះ​ទៀត អាជីវកម្ម​របស់​អ្នក ក៏​អាច​រក្សា​ភាពទាន់សម័យ​ជាមួយនឹង​និន្នាការ​អចលនទ្រព្យ​ជុំវិញ​ពិភពលោក ហើយ​អ្នក​អាចបង្កើត​បណ្តាញ​កាន់តែច្រើន​ជាមួយ​មនុស្ស​ផ្សេងៗ នៅពេល​ពួកគេ​ចូលមក​អាន​អត្ថបទ​នៅលើ​គេហទំព័រ​របស់​អ្នក​។​
 
១០. បង្កើត​អត្ដ​សញ្ញាណ​សម្រាប់​ម៉ាក​យីហោ​របស់​អ្នក​ជាមួយ KOUPREY Digital៖ 
​ដើម្បី​សម្រេចបាន​នូវ​វិធីសាស្ត្រ ដែល​បាន​រៀបរាប់​ខាងលើ ម្ចាស់​អាជីវកម្ម​គ្រប់រូប​ត្រូវ​ចាត់វិធានការ​មួយ​ជំហាន​ម្តងៗ​។ ដំបូង​អ្វី ដែល​អ្នក​ត្រូវធ្វើ គឺ​កសាង​អត្តសញ្ញាណ​ម៉ាក​របស់​អ្នក ដែល​តម្រូវ​គោលដៅ​អតិថិជន​របស់​អ្នក​។ KOUPREY Digital អាចជួយ​បង្កើត​អត្តសញ្ញាណ​ម៉ាក​គ្រប់​ប្រភេទ​រួមមាន​ដូចជា​៖ ការ​រចនា​និមិត្តសញ្ញា លំនាំ​គំរូ ស្លាក ឬ​ពាក្យស្លោក សិល្បៈ​ខាង​រៀប​អក្សរពុម្ព ពណ៌ ការ​រចនា​វេច​ខ្ចប់ សារ​ខ្លីៗ និង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​។ ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នៃ​យុទ្ធសាស្ត្រ​ទាំងនេះ អាជីវកម្ម​របស់​អ្នក​អាច​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មីៗ ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មីៗ ហើយ​វា​ក៏​ធ្វើឱ្យ​អតិថិជន​ចាស់​មាន​អារម្មណ៍​កក់ក្តៅ​ជាមួយ​អាជីវកម្ម​របស់​អ្នក​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Kouprey
© រក្សាសិទ្ធិដោយ thmeythmey.com