ជាតិ
វីដេអូ
ទទួលអាហារផ្អែមច្រើន និងភាពធាត់ជ្រុល អាចឲ្យអ្នកកើតជំងឺ«ទឹកនោមផ្អែមប្រភេទទី២»
× ភ្នំពេញ៖ ទឹកនោមផ្អែម គឺជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺលើសជាតិស្ករនៅក្នុងឈាម។ ជំងឺទឹកនោមផ្អែម មាន៣ប្រភេទ គឺទឹកនោមផ្អែមប្រភេទទី១ កើតលើកុមារ, ទឹកនោមផ្អែមប្រភេទទី២ ច្រើនកើតលើមនុស្សទូទៅ និងទឹកនោមផ្អែមប្រភេទទី៣ កើតលើស្ត្រីមានផ្ទៃពោះ។ នេះបើតាមលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងជាភតរៈសមាជិក American College of Endocrinology (FACE)។ តាមលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានបន្តថា ក្នុងចំណោមប្រភេទទាំងបីនេះ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតច្រើនជាងគេ ហើយមូលហេតុនោះ គឺដោយសារកត្តាសែស្រឡាយ ការទទួលទានប្រភេទអាហារផ្អែមច្រើន និងធាត់លើសទម្ងន់ជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា អ៊ុត រស្មី សារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអម៉ូន ស៊ុំ សត្ថា បានអះអាងថា ជំងឺទឹកនោមផ្អែមប្រភេទទី២នេះ នឹងធ្វើឱ្យអ្នកជំងឺប៉ះពាល់ដល់សរីរាង្គសំខាន់ៗជាច្រើន។ លោកវេជ្ជបណ្ឌិត បានពន្យល់ដូច្នេះថា៖«កាលណាជាតិស្ករនៅក្នុងឈាមលើសរយៈពេលយូរ ហើយមិនបានព្យាបាលត្រឹមត្រូវ ពេលនោះអ្នកជំងឺអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងមួយចំនួនដូចជា សរសៃឈាមធំៗ ខួរក្បាល បេះដូង និងសរសៃឈាមខាងក្រោម ដែលបណ្ដាលឱ្យទៅជាដំបៅជើង។ មួយវិញទៀតគឺផលលំបាកលើសរសៃឈាមតូចៗ មានដូចជា បាតភ្នែក ប្រព័ន្ធវិញ្ញាណ ស្ពឹកដៃជើង និងតម្រង់នោម»៕
Tag:
ទឹកនោមផ្អែម
សុខភាព
ស៊ុំ សត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com