ពីនេះ ពីនោះ
សុខភាព
តើ​អ្វីខ្លះ​ដែល​អាច​បញ្ជាក់ថា​អ្នកមាន​ជំងឺមហារីក​រន្ធ​គូថ​?
04, Dec 2020 , 6:59 am        
រូបភាព
​ជំងឺមហារីក​រន្ធ​គូថ​គឺជា​ប្រភេទ​នៃ​ជំងឺមហារីក​ដ៏​កម្រ​មួយ​ដែល​កើតឡើង​នៅក្នុង​រន្ធ​គូថ​។ រន្ធ​គូថ​គឺជា​បំពង់​ខ្លី​មួយ​ដែល​នៅ​ផ្នែក​ខាងចុង​នៃ​ចុង​ពោះវៀន​របស់​អ្នក​។ ជំងឺមហារីក រន្ធ​គូថ​ភាគច្រើន​ត្រូវការ​ការព្យាបាល​ដោយ​រួមបញ្ចូល​គ្នា​នៃ​ការព្យាបាល​ដោយសារ​ធាតុគីមី និង​ការបាញ់​កាំរស្មី​។ តាមរយ​:​កា​ព្យាបាល​ដោយ​រួមបញ្ចូល​គ្នា​នេះ​ជំងឺមហារីក​រន្ធ​គូថ​មានឱកាស​ក្នុងការ​ជាសះស្បើយ​ច្រើន ហើយ​ក៏មាន​ហានិភ័យ​ខ្ពស់​ផងដែរ​។ រោគសញ្ញា​នៃ​ជំងឺមហារីក​រន្ធ​គូថ​រួមមាន​:

 
  • ​មាន​ហូរឈាម​តាម​រន្ធ​គូថ​
  • ​មានការ​ឈឺចាប់​នៅក្នុង​រន្ធ​គូថ​
  • ​មាន​ដុំ​សាច់​នៅក្នុង​រន្ធ​គូថ​
  • ​រមាស់​រន្ធ​គូថ​
     
​ការធ្វើ​តេស្ត និង​នីតិវិធី​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​រន្ធ​គូថ មានដូចជា​:
 
  • ​ការពិនិត្យ​មើល​រន្ធ​គូថ និង​ចុង​ពោះវៀន​រក​ភាពមិនធម្មតា​នៃ​រន្ធ​គូថ​របស់​អ្នក ក្នុងអំឡុងពេល​លូក​ទៅពិនិត្យ​រន្ធ​គូថ​វេជ្ជបណ្ឌិត​សូក​បញ្ចូល​ម្រាមដៃ​ដែលមាន​ពាក់​ស្រោមដៃ និង​មាន​លាប​ប្រេងរំអិល​ចូលទៅក្នុង​ចុង​ពោះវៀន​របស់​អ្នក​។ គាត់​នឹង​ស្ទាប​រក​អ្វីដែល​មិន​ប្រក្រតី​ដូចជា​ដុំ​សាច់​ជាដើម​។​
  • ​មើល​អ្វីដែល​មិន​ប្រក្រតី​ក្នុង​រន្ធ​គូថ​របស់​អ្នក គ្រូពេទ្យ​របស់​អ្នក​អាច​ប្រើ​បំពង់​ដែល មាន​ពន្លឺ​បំភ្លឺ​ខ្លី​មួយ​(anoscope)​សូក​ចូលទៅក្នុង​រន្ធ​គូថ​ដើម្បី​ត្រួតពិនិត្យ​នៅក្នុង​រន្ធ​គូថ និង​ចុង​ពោះវៀន​ពីអ្វី​ដែល​មិន​ប្រក្រតី​។​
  • ​ថត​អេកូ ក្នុង​គោលបំណង​ដើម្បី​យក​រូបភាព​ពីរ​ន្ធ​គូថ​របស់​អ្នក គ្រូពេទ្យ​របស់ នឹង​បញ្ចូល​ក្បាល​ថត​របស់​ម៉ាស៊ីន​អេកូ ដែល​ស្រដៀង​គ្នា​ទៅនឹង​ទែ​ម៉ូ​ម៉េ​ត្រ​មួយ ចូលទៅក្នុង​រន្ធ​គូថ​របស់​អ្នក​។ ក្បាល​អេកូ​បញ្ចេញ​រលក​សំឡេង​ខ្ពស់​ដែល​គេ ហៅថា​អ៊ុ​ល​ត្រា​សោ​ន​ទៅ​ប៉ះ​នឹង​ជាលិកា និង​សរីរាង្គ​ក្នុង​ខ្លួន​របស់​អ្នក​ដើម្បី បង្កើតជា​រូបភាព​។ វេជ្ជបណ្ឌិត​វាយតម្លៃ​រូបភាព​ដើម្បី​រកមើល​អ្វីដែល​ខុសពី ធម្មតា​។​
  • ​យក​គំរូ​វត្ថុ​វិភាគ​នៃ​ជាលិកា​សម្រាប់​ការធ្វើ​តេស្ត​នៅក្នុង​មន្ទីរពិសោធន៍ ប្រសិនបើ គ្រូពេទ្យ​បាន​រកឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​ដែល គាត់​អាច​យក​គំរូ​វត្ថុ​វិ ភាគ​តូច​មួយ​នៃ​ជាលិកា​ដែល​ទទួលរង​ផលប៉ះពាល់​(Biopsy) ហើយ​ផ្ញើ​ទៅ​មន្ទីរ ពិសោធន៍​ដើម្បី​វិភាគ​។ ដោយ​មើល​កោសិកា​ដោយ​មីក្រូ​ទស្សន៍​គ្រូពេទ្យ​អាច បញ្ជាក់ថា​កោសិកា​នោះ​ជា​កោសិកា​មហារីក​ដែរឬទេ​។​
  •  
​ដូច្នេះ​ប្រសិនបើ​អ្នក​សង្ស័យថា​អ្នកមាន​បញ្ហា​ដូចដែល​បាន​ជម្រាប​ខាងលើ​សូម​ប្រញាប់​រួសរាន់​អញ្ជើញ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ទទួល​ការពិនិត្យ​រក​បញ្ហា​ជំងឺមហារីក​នេះ​អោយបាន​ឆាប់​ទើប​ជាការ​ប្រសើរ ហើយ​អ្នក​ក៏​នឹងមាន​ឪ​កាស​ក្នុងការ​ព្យាបាល អោយបាន​ជាសះស្បើយ​កាន់តែច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com