សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហ៊ុន Twitter ហាមប្រាម​ការ​បង្ហោះ​សារ​អមនុស្សធម៌​ជុំវិញ​អំបូរ​និង​ជាតិ​សាសន៍​
04, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ កម្មវិធី Twitter នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​។ (AP Photo/Matt Rourke​ឳ​
​រូប​ឯកសារ​៖ កម្មវិធី Twitter នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​។ (AP Photo/Matt Rourke​ឳ​
ដោយ: VOA
​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter បានដាក់​ចេញ​គោលការណ៍​តឹងរ៉ឹង​ជាង​មុន​ដោយ​បន្ថែម​ការហាម​ប្រាម​ជុំវិញ​ការប្រើប្រាស់​ភាសា​អមនុស្សធម៌​ពាក់ព័ន្ធ​នឹង​អំបូរ​និង​ជាតិ​សាសន៍​របស់​បុគ្គល​ផ្សេងៗ​។​

 
​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​បានប្រកាស​ពី​ការចាប់ផ្តើម​អនុវត្ត​គោលការណ៍​ថ្មី​បន្ថែម​របស់ខ្លួន​នេះ​ចាប់ពី​ថ្ងៃ​ពុធ​តទៅ​។​
 
​បណ្តាញ​សង្គម Twitter លើកឡើងថា​ខ្លួន​នឹង​ដកចេញ​រាល់​ការ​ផុស​បង្ហោះ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ​ហើយ​ដែល​អ្នកប្រើប្រាស់​បាន​រាយ​ការណ៍​មក​ក៏ដូចជា​ត្រួតពិនិត្យ​ខ្លឹមសារ​បង្ហោះ​ទាំងឡាយ​ដែល​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន​។​ជនល្មើស​នឹងត្រូវ​ផ្អាក​គណនី​យ​មួយរយៈ​។​
 
​ក្រុមហ៊ុន Twitter បាន​លើកឡើងថា​៖ «​តាម​ការស្រាវជ្រាវ​បង្ហាញថា ខ្លឹមសារ​បង្ហោះ​ដែលមាន​ភាព​គ្រោតគ្រាត​បែប​អមនុស្សធម៌​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាក់ស្តែង​កើតឡើង​នៅលើ​ពិភពលោក​ហើយ​យើង​ចង់​ធានាថា​មនុស្ស​កាន់តែច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​និង​ត្រូវ​បានទទួល​ការការពារ​»៕
 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com