សង្គមអន្តរជាតិ​
អន្តរជាតិ
១៣៨​ឆ្នាំក្រោយ​បង្កើតឡើង សួនសត្វ​ជប៉ុន​មួយ​ទើប​មាន​កូនដំរី​ចាប់កំណើត​ជា​លើកដំបូង​
04, Dec 2020 , 5:39 pm        
រូបភាព
កូនដំរីទីមួយដែលកើតក្នុងសួនសត្វជប៉ុនមួយ បង្កើតឡើងតាំងពី១៣៨ឆ្នាំមុន ។ រូបពីសារព័ត៌មានជប៉ុន Asahi
កូនដំរីទីមួយដែលកើតក្នុងសួនសត្វជប៉ុនមួយ បង្កើតឡើងតាំងពី១៣៨ឆ្នាំមុន ។ រូបពីសារព័ត៌មានជប៉ុន Asahi
ដោយ:
​សួនសត្វ​ដ៏​ចំណាស់​បំផុត​មួយ​របស់​ជប៉ុន បានបង្ហាញ​ជា​សាធារណៈ កូនដំរី​ដំបូង​ដែល​កើត​នៅ​ទីនោះ គិត​ចាប់តាំងពី​សួនសត្វ​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ជាង​១​សតវត្សរ៍​កន្លងទៅ​។ បន្ថែម​ពី​បង្ហាញ​រូបរាង​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​កូនដំរី​នេះ សួនសត្វ​នេះ ក៏បាន​ស្នើសុំ​ឲ្យ​សាធារណជន​ជួយ​ពួកគេ​ដាក់ឈ្មោះ​កូនដំរី​មួយ​នេះ​ថែម​ទៀតផង​។

 
​កូនដំរី​ឈ្មា​ល​មួយ​ក្បាល​នេះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​កាលពី​ថ្ងៃទី ១ ខែធ្នូ ជា​លើកដំបូង ចាប់តាំងពី​ចាប់​ប្រសូត្រ​ពី​ផ្ទៃ​មេ​វា​នៅ​ថ្ងៃទី ៣១ ខែតុលា នៅ​ឯង​សួនសត្វ Ueno ក្នុង​ទីក្រុង​តូ​ក្យូ​។ 
 
​មេ​របស់​កូនដំរី​ឈ្មោល​នេះ ឈ្មោះថា «Authi» និង​បា​រប​ស់វា​ឈ្មោះថា «Artid» ។ ដំរី​ទាំង​២​ក្បាល​នេះ ជា​អំណោយ​របស់​ប្រ​ទស​ថៃ ក្នុង​ឆ្នាំ​២០០២ ដើម្បី​អបអរ​ការ​ប្រសូត្រ​របស់​ម្ចាស់​ក្ស​ត្រី Aiko ដែលជា​បុត្រី​មួយអង្គ​គត់​របស់​ព្រះ​អធិរាជ​ជប៉ុន Naruhito និង​អគ្គមហេសី Masako ។​
 
​សួនសត្វ Ueno ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៨២  បានស្នើ​សុំ​ឲ្យ​សាធារណជន​បោះឆ្នោត​តាម​អន​ឡាញ​សម្រាប់​ជ្រើសរើស​ឈ្មោះ​របស់​កូនដំរី​មួយ​ក្បាល​នេះ  ហើយ​បេក្ខភាព​នៃ​ឈ្មោះ​ទាំងនេះ ត្រូវបាន​ដាក់​ស្នើ​ដោយ​ស្ថានទូត​ថៃ​ប្រចាំ​ក្រុង​តូ​ក្យូ​។ 
 
​ជម្រើស​មានដូចជា «​អរុណ​» ដែល​មានន័យថា ព្រះអាទិត្យ​ដែល​ទើប​ភ្លឺ​ច្រាល​ពី​ទិសបូព៌​, «​អស្ដង្គត​» ដែលមាន​ថា ព្រះអាទិត្យ​ហៀ​ប​លិច ឬមួយ​ទៀត គឺ «​ព្រះអាទិត្យ​» តែម្ដង​។ ឈ្មោះ​ដែល​ឈ្នះ នឹងត្រូវ​ប្រកាស​នា​ថ្ងៃទី ១៥ ខែធ្នូ ។ 
 
​ការចូល​ទស្សនា​កូនដំរី និង​មេ​រប​ស់វា អាយុ ២២​ឆ្នាំ ត្រូវ​កំណត់​ត្រឹម​២​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ចៀសវាង​ការរំខាន​ដល់​សត្វ​ទាំងពីរ​។ កូនដំរី​អាយុ​ជាង​១​ខែ​នេះ មាន​កម្ពស់​១០០​សង់ទីម៉ែត្រ និង​១២០​គីឡូក្រាម នៅពេល​កើត តែ​វា​បាន​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់​មកដល់​បច្ចុប្បន្ន​។ ជា​រឿង​ដ៏​អកុសល បា​របស់​កូនដំរី​នេះ បាន​ងាប់​នៅ​អាយុ ២៣​ឆ្នាំ​ក្នុង​ខែសីហា​កន្លងទៅ​ដោយសារ​ជំងឺ​៕ 

Tag:
 ជប៉ុន​
  ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com