COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ អ្នកគាំទ្រអាចចូលមើលបាល់វិញបាន ដោយគ្រាន់តែអនុវត្តវិធីងាយៗប៉ុណ្ណោះ
× អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួតក្នុងក្របខណ្ឌ Premier League តម្រូវឲ្យពាក់ម៉ាស់គ្រប់ពេលដើម្បីការពារការឆ្លងជំងឺ COVID-19។ ក្រៅពីពាក់ម៉ាស់ អ្នកគាំទ្រក៏ត្រូវបានស្នើមិនឲ្យច្រៀង ឬស្រែកខ្លាំងៗដែរ។
ក្របខណ្ឌលីគកំពូលអង់គ្លេស បានឯកភាពលើពិធីសារសម្រាប់អ្នកគាំទ្រដើម្បីអាចចូលទៅកាន់កីឡដ្ឋានវិញនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៣ ខែធ្នូ។ បច្ចុប្បន្នមានអ្នកគាំទ្ររហូតដល់ទៅ ២០០០នាក់ហើយដែលត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតសម្រាប់ក្លិបលំដាប់កំពូលទាំង ១០។
ជំនួបលីគកំពូលសប្តាហ៍ទី១១ រវាង West Ham United និង Manchester United នៅថ្ងៃទី២៦ ខែធ្នូនេះ នឹងត្រូវអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលកីឡដ្ឋានលើកដំបូងចាប់តាំងពីខែមីនាមកដោយសារជំងឺ COVID-19។
ជំនួបផ្សេងៗដូចជា Chelsea ទល់ Leeds United នៅ Stamford Bridge ការប្រកួត Tottenham Hotspur ទល់ Arsenal និង Liverpool ជាមួយ Wolverhampton Wanderers នៅ Anfield ក៏ដូចជា Brighton & Hove Albion ទល់នឹង Southampton សុទ្ធតែមានវត្តមានអ្នកគាំទ្រផងដែរ។
រាល់អ្នកទស្សនាដែលចូលរួមការប្រកួតនឹងត្រូវឆ្លងកាត់ការអនុញ្ញាតពីក្លិបរបស់ពួកគេ និងតម្រូវឲ្យពាក់ម៉ាស់ចាប់តាំងពីដើរចូលកីឡដ្ឋាន (លើកលែងពេលញុំា ឬផឹកទឹក) រហូតដល់ពេលចាកចេញវិញ។ ការច្រៀង និងស្រែកហ៊ោជាដើម ក៏ត្រូវបានហាមអំឡុងពេលទស្សនាផងដែរ។
អ្នកគាំទ្រមកពីគ្រួសារតែមួយនឹងត្រូវបានអនុញ្ញាតឲ្យអង្គុយជាមួយគ្នា ប៉ុន្តែអ្នកផ្សេងទៀតនឹងត្រូវអនុវត្តតាមគោលការណ៍គម្លាតសុវត្តិភាព៕
Tag:
Premier League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com