ពីនេះ ពីនោះ
សុខភាព
រោគសញ្ញា​អ្វីខ្លះ​ដែលថា​អ្នក​អាច​មានការ​ក្រិន​ថ្លើម​?
06, Dec 2020 , 6:59 pm        
រូបភាព
​អ្នកជំងឺ​ដែលមាន​ការ​ក្រិន​ថ្លើម​អាចមាន​រោគសញ្ញា​និង​សញ្ញា​នៃ​ជំងឺថ្លើម​តិចតួច​បំផុត ឬក៏​អាច​គ្មាន​ក៏មាន​។ រោគសញ្ញា​មួយចំនួន​ដែល​បានបង្ហាញ​នោះ គឺ​វា​មាន​ភាពមិនច្បាស់លាស់ ដែលថា​គឺ​ពួកគេ​មិនបាន​បង្ហាញថា​ថ្លើម​គឺជា​មូលហេតុ​របស់​ពួកគេ​ទេ​។ រោគសញ្ញា និង​សញ្ញា​នៃ​ការ​ក្រិន​ថ្លើម​ជាធម្មតា​អាច​រួមមាន​៖

 
  • ​ស្បែក​មាន​ពណ៌​លឿង (​ជំងឺ​លឿង​) ដោយសារតែ​ការប្រមូលផ្តុំ​នៃ​ប៊ី​លី​រុយ​ប៊ី​ន​នៅក្នុង​ឈាម​
  • ​ការ​អស់កម្លាំង​
  • ​ការ​ខ្សោយ​
  • ​ការបាត់បង់​ចំណង់​អាហារ​
  • ​ការ​រមាស់​
​ងាយ​និង​ទទួល​ការ​ជាំ ពី​ការថយចុះ​នៃ​កត្តា​កំណក​ឈាម ដែល​ផលិត​ដោយ​ថ្លើម​។​
​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ក្រិន​ថ្លើម​ក៏ អាចមាន​រោគសញ្ញា​ផ្សេងៗ​ពី​ផលវិបាក​នៃ​ការ​ក្រិន​ថ្លើម​ដែរ​ដូចជា មាន​ទាច​ទឹក មានការ​ហើម ការ​សន្លប់ ការ​ខ្សោយតម្រងនោម​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com