ពីនេះ ពីនោះ
សុខភាព
ជំងឺគ្រុនចាញ់​អាច​នាំអោយមាន​ផលវិបាក​អ្វី​?
08, Dec 2020 , 6:59 am        
រូបភាព
​ជំងឺគ្រុនចាញ់​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​

 
​ភាគច្រើន​នៃ​ករណី អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​គឺមាន​ជាប់ទាក់ទង​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ឬ​ច្រើន​ដូចខាងក្រោម​៖
 
· គ្រុនចាញ់​ក្នុង​ខួរក្បាល​៖ ប្រសិនបើ​គ្រាប់​ឈាមក្រហម​ដែល​ផ្ទុក​ទៅដោយ​ប៉ារ៉ាស៊ីត​ទៅ​ស្ទះ​ក្នុង​សរសៃឈាម​តូចៗ​របស់​ខួរក្បាល ការ​ហើម​ខួរក្បាល ឬ​ខូច​ខួរក្បាល​ប្រហែលជា​អាច​កើតមាន ។

· ពិបាក​ដកដង្ហើម​៖ ការ​ចាល់​ជាតិ​ទឹក​នៅក្នុង​សួត​របស់​អ្នក​(​ហើម​សួត​) អាចធ្វើអោយ​ពិបាក​ក្នុងការ​ដកដង្ហើម​។​

· ខ្សោយ​សរីរាង្គ​៖ ជំងឺគ្រុនចាញ់​អាចធ្វើអោយ​តម្រងនោម ឬ​ថ្លើម​របស់​អ្នកខ្សោយ ឬ​បែក​អណ្តើក​។ បញ្ហា​ទាំងអស់នេះ​អាចធ្វើអោយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​

· ស្លេកស្លាំង​ធ្ងន់ធ្ងរ​៖ ជំងឺគ្រុនចាញ់​ធ្វើអោយ​ខូចខាត​ដល់​គ្រាប់​ឈាមក្រហម ដូច្នេះ​ការ​ស្លេកស្លាំង​ធ្ងន់ធ្ងរ​អាច​នឹង​កើតមាន​។​
 
· ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​៖ ទម្រង់​ធ្ងន់ធ្ងរ​របស់​ជំងឺគ្រុនចាញ់​អាចធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ ហើយ​ថ្នាំ​គីនីន​គឺជា​ថ្នាំ​មួយ​ប្រភេទ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់​។ ការដែល​មាន​ជាតិ​ស្ករ​ចុះ​ខ្លាំង​អាចធ្វើអោយ​អ្នកជំងឺ​សន្លប់ ឬ​ស្លាប់​។​
 
​ការ​លាប់​ឡើងវិញ​ប្រហែលជា​អាច​កើតមាន​
​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់​មួយចំនួន​ដែល​បង្កអោយមាន​ជំងឺ​ស្រាលៗ អាច​នឹង​នៅក្នុង​ខ្លួន​របស់​អ្នក​រាប់​ឆ្នាំ ហើយ​អាច​លាប់​ឡើងវិញ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com