COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
វត្តមាន​របស់ Russell ជំនួស Hamilton មិនសូវ​រលូន ដោយ​ការប្តូរ​កង់​រថយន្ត​ច្រឡំ​
07, Dec 2020 , 5:14 pm        
រូបភាព
​ក្រុម​ប្រណាំង​រថយន្ត Mercedes ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរម៉ឺន​ផោន (២៦៨០០​ដុល្លារ​) ដោយសារ​ពួកគេ​ប្តូរ​កង់​មុខ​ឲ្យ​រថយន្ត​របស់​កីឡាករ George Russell មិន​ត្រឹមត្រូវ នា​ការប្រណាំង Formula One នៅ​ប្រទេស​បា​រ៉ែ​ន ក្នុង​កម្មវិធី Sakhir Grand Prix​។​


George Russell បាន​ចូលខ្លួន​ទៅ​បើក​ជំនួស​ម្ចាស់​ជើងឯក Lewis Hamilton ដែល​ឆ្លង​ជំងឺ COVID-19 នា​ការប្រណាំង​នៅ​ទីលាន​ទី​១៦ រដូវ​កាល​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៦ ខែធ្នូ​។​
 
​ក្រុម​ប្រណាំង Mercedes ដែល​ក្លាយជា​ជើងឯក F1 ផ្នែក​គ្រឿង​ម៉ាស៊ីន​ទៅហើយនោះ បាន​ច្រឡំ​យក​កង់​របស់​រថយន្ត​កីឡាករ Valtteri Bottas ទៅ​ដាក់​ឲ្យ​រថយន្ត​របស់ Russell​។ ដោយសារ​ច្រឡំ រថយន្ត​ដែល​បើកបរ​ដោយ​កីឡាករ​វ័យក្មេង​សញ្ជាតិ​អង់គ្លេស​រូបនេះ ត្រូវ​ចូលទៅ​ទីតាំង pitstop ដើម្បី​ប្តូរ​សម្បក​កង់​ម្តងទៀត ហើយ Russell ត្រូវ​ធ្លាក់​ទៅ​លេខ​៥​។​
 
​ក្នុងការ​ប្រណាំង​នេះ Russell បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៩ ខណៈ​មិត្ត​រួម​ក្រុម Mercedes កីឡាករ Bottas នៅ​លេខ​៨​។ Sergio Perez ដែល​បើក​ឲ្យ​ក្រុម Racing Points ទទួលបាន​ចំណាត់ថ្នាក់​ទី​១ ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣១​នាទី និង​១៥​វិនាទី​។ Esteban Ocon របស់ Renaul និង Lance Stroll របស់​ក្រុម Racing Points ធ្វើបាន​ចំណាត់ថ្នាក់​ទី​២ និង​ទី​៣​។​
 
​ក្រោយ​ចប់​ការប្រកួត ក្រុម Mercedes ត្រូវ​ស្ថាប័ន F1 ពិន័យ​ជា​ប្រាក់ ២៦៨០០​ដុល្លារ ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក បើ​ទោះ​មានការ​បកស្រាយ​ពី​សមាជិក​ក្រុម ថា មកពី​បញ្ហា​បច្ចេកទេស​វិទ្យុទាក់ទង​ក៏ដោយ​៕
 

Tag:
 Mercedes
  George Russell
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com