ជាតិ
បាក់ឌុប
សង្គមជាតិ
ការប្រឡងបាក់ឌុប លើកទៅពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ
07, Dec 2020 , 5:40 pm        
រូបភាព
លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (បពីក្រសួងអប់រំ)
លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (បពីក្រសួងអប់រំ)
លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ជូនដំណឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានពន្យារពេល ដោយលើកទៅប្រឡងនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ។ លោក គ្រាន់តែជូនដំណឹងថា ការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ តែពុំបានបញ្ជាក់ថ្ងៃឡើយ។—- 

រដ្ឋមន្រ្តីអប់រំ សរសេរក្នុងសេចក្តីជូនដំណឹងរបស់លោក ចេញនៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថា៖«ក្រសួង នឹងជូនដំណឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រឡងនៅពេលក្រោយ»។ បើតាមសេចក្តីជូនដំណឹងរបស់លោករដ្ឋមន្រ្តី ការពន្យារពេលប្រឡេងបាក់ឌុបនេះ គឺដោយសារស្ថានភាពមិនច្បាស់លាស់នៃការប៉ះពាល់របស់ព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកា និងផ្អែកតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕ 
 

Tag:
 COVID-19
  ហង់ជូន ណារ៉ុន
  ពន្យារពេលប្រឡងបាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com