COVID-19
ជាតិ
ធនាគារកាណាឌីយ៉ា បើកដំណើរការវិញ ខណៈធនាគារចិន បន្តបិទ
09, Dec 2020 , 11:00 am        
រូបភាព
គារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
គារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ធនាគារកាណាឌីយ៉ា អាចបើកដំណើរការឡើងវិញ ចាប់ពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះទៅ។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលផ្ញើទៅឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ដើម្បីជម្រាបពីការអនុញ្ញាតឲ្យបើកធនាគារកាណាឌីយ៉ានេះឡើងវិញ។



លោក ម៉ម ប៊ុនហេង អះអាងក្នុងលិខិត ចុះនៅថ្ងៃទី៧ ខែធ្នូថា ការអនុញ្ញាតឲ្យធនាគារកាណាឌីយ៉ា បើកដំណើរការឡើងវិញ គឺយោងទៅតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ យ៉ាងណា រដ្ឋមន្រ្តីសុខាភិបាល ប្រាប់លោក ពុង ឃាវសែ ថាធនាគារចិន ដែលស្ថិតក្នុងអគារកាណាឌីយ៉ានេះ ត្រូវបន្តបិទរហូតដល់ថ្ងៃទី១៧ ខែធ្នូ។ លោករដ្ឋមន្រ្តី បន្តថា បុគ្គលិកទាំងអស់ ដែលបម្រើការងារក្នុងអគារកាណាឌីយ៉ា ត្រូវបន្តធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី២ និងលើក៣ទៀត។

ក្រសួងសុខាភិបាល បានប្រកាសបិទអគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ចាប់តាំងពីថ្ងៃទី៣ ខែធ្នូមក បន្ទាប់ពីរកឃើញបុគ្គលិកនៃធនាគារចិន ឆ្លងជំងឺកូវីដ-១៩៕

Tag:
 COVID-19
  កាណាឌីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com