ពីនេះ ពីនោះ
«កសិកម្មពនេចរ» ចង់សំដៅលើអ្វី?
× ក្រុមប្រឹក្សាជាតិភាសាខ្មែរនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានអនុម័តបច្ចេកសព្ទបរិស្ថាន និងធនធានធម្មជាតិដែលស្នើដោយក្រសួងបរិស្ថានទៅលើពាក្យ«កសិកម្មពនេចរ»។
«កសិកម្មពនេចរ»សំដៅដល់ការធ្វើកសិកម្មតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចដោយកាប់ និងដុតព្រៃដើម្បីដាំដុះ ហើយបន្ទាប់មកត្រូវបោះបង់មួយរយៈពេល ដើម្បីរក្សាគុណភាពដីតាមរយៈការទុកឲ្យដុះល្បាស់រុក្ខជាតិឡើងវិញ។ ការដាំដុះដំណាំត្រូវបានអនុវត្តតាមខួបវិលជុំនៅលើដីនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com