ពីនេះ ពីនោះ
«​ហ្រេ្វ​កង់​»​ជា​ពាក្យ​កម្ចី​ពី​បារាំង​
11, Dec 2020 , 7:29 am        
រូបភាព
ពន្យល់ពាក្យ
ពន្យល់ពាក្យ
«​ហ្វ្រេ​កង់​»​ជា​ពាក្យ​កម្ចី​ពី​បារាំង fréquence ហើយ​សរសេរ​ជា​ភាសា​អង់គ្លេស frequency​។ នេះ​បើតាម​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។

 
«​ហ្វ្រេ​កង់​» មានន័យថា ចំនួន​វដ្ត​(cycle) របស់​រលក​សូរ ដែល​កើតឡើង​ដដែលៗ​ក្នុង​មួយ​ឯក​តា​ពេល​(​ជាទូទៅ ឯក​តា​ពេល​គិត​ជា​វិនាទី ឬ​នាទី​) គិត​ជា​ហ៊ើ​ត​(Hertz)​។ 
 
​ហ្វ្រេ​កង់​ជា​ប៉ារ៉ាម៉ែត្រ​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​វិទ្យាសាស្ត្រ​ដើម្បី​កំណត់​នូវ​បាតុភូត​នៃ​យោ​បោល​(oscillation) និង​លំ​ញ័រ​(vibration) របស់​សូរ រលក​វិទ្យុ ពន្លឺ​ជាដើម​។ រលក​ខាងលើ​បង្អស់​មាន​អត្រា​ហ្វ្រេ​កង់ទាប​បំផុត​។ ចំណែក​រលក​ក្រោម​បំផុត​មាន​ហ្វ្រេ​កង់​ខ្ពស់បំផុត​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com