ជាតិ
២៥ខេត្ត/រាជធានី
ស្វែងយល់ពីរោគសញ្ញាដែលបង្ហាញថា គោកើតអុតក្ដាម
12, Dec 2020 , 11:51 am        
រូបភាព
ដោយ:
 ជំងឺអុតក្ដាម ជាជំងឺដែលមានលក្ខណៈរាតត្បាត រាលដាល យ៉ាងឆាប់រហ័យ និងខ្លាំងក្លាបំផុត។ ជំងឺនេះច្រើនកើតលើពពួកសត្វស្រុក និងសត្វព្រៃ ដូចជាសត្វជ្រូក គោ ចៀម និងពពែជាដើម។ សារព័ត៌មាន Thmeythmey 25 សូមលើកឡើងពីរោគសញ្ញាខ្លះៗ ដែលអាចសម្គាល់ថាសត្វគោ កើតជំងឺអុតក្ដាម។



តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គេអាចសម្គាល់សត្វគោដែលកើតអុតក្ដាម តាមរយៈអាការៈសត្វនោះ ដោយវាមានគ្រុនក្ដៅ មិនស៊ីចំណី ហូរទឹកមាត់ ពងអណ្ដាត អញ្ចាញ និងបបូរមាត់ ឬមានដំបៅនៅលើក្រចកជើង និងចង្វែកជើង។

ក្រសួងកសិកម្ម បញ្ជាក់ទៀតថា មូលហេតុដែលធ្វើឲ្យមានការឆ្លងជំងឺអុតក្ដាម ពីសត្វមួយទៅសត្វមួយទៀត គឺមកពីការប៉ះពាល់ដោយផ្ទាល់ ជាមួយសត្វដែលឈឺ, ការផឹកទឹក, ការស៊ីចំណី, ការរស់នៅរួមគ្នានឹងសត្វមានជំងឺ,ការបំលាស់ទីរបស់សត្វ,ឆ្លងតាមខ្យល់ និងបរិយាកាសជាដើម។

ជំងឺអុតក្ដាមលើគោគ្មានវិធីព្យាបាលនោះទេ តែមានវិធីការពារកុំឲ្យជ្រាបឆ្លងបាក់តេរីផ្សេងទៀត ដោយការចាក់វ៉ាក់សាំងប្រភេទទ្រីមេតូព្រីម,ស៊ុលហ្វា,អុកស៊ីតេត្រាស៊ីគ្លីន ឬអាចលាងដំបៅជាមួយសាប៊ូ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មដដែល រួមបន្តគូសបញ្ជាក់ថា ក្នុងអំឡុងពេលគោមានជំងឺ មិនអាចឲ្យដើរផ្ដេសផ្ដាសនោះទេ ហើយត្រូវផ្ដល់ចំណី និងទឹកឲ្យបានគ្រប់គ្រាន់ ត្រូវរក្សាសត្វនៅក្នុងម្លប់ ដើម្បីកុំឲ្យបាត់បង់ជាតិទឹក ឬខ្សោះជាតិទឹក និងត្រូវសម្អាតកន្លែងរស់នៅរបស់សត្វឲ្យបានស្អាតល្អ ជៀសវាងការដក់ទឹក ឬមានសំណើម៕



Tag:
 ជំងឺអុតក្ដាម
© រក្សាសិទ្ធិដោយ thmeythmey.com