ពីនេះ ពីនោះ
«និម្មាបនិក»ជាពាក្យខ្មែរដែលសំដៅលើអ្នកគូរប្លង់
× ជាទូទៅពលរដ្ឋតែងហៅអ្នករៀន «ផ្នែកគូរប្លង់» ជាភាសាអង់គ្លេសថា អ្នកអាឃីតិក «Architect»។ ការពិតទៅខ្មែរយើងក៏មានពាក្យសម្រាប់ហៅសំដៅលើផ្នែកគូរប្លង់ហ្នឹងដែរ គឺ«និម្មាបនិក»។ តែពាក្យនេះកម្រមានអ្នកប្រើណាស់។
តាមវចនានុក្រមខ្មែរសម្ដេចសង្ឃរាជ ជួន ណាត «និម្មាបនិក» មានថ្នាក់ពាក្យជា «នាម» ដែលសំដៅលើ អ្នកធ្វើឬបង្កើតអ្វីៗដោយឫទ្ធិ ឬអ្នកកាន់កាប់មុខងារខាងកសាងលំអតាក់តែង។
វចនានុក្រមខ្មែរក៏បានលើកឡើងនូវពាក្យ«និម្មាបនកម្ម» ដែលភាសាអង់គ្លេសសរសេរថា «Architecture» មានថ្នាក់ពាក្យជា «នាម» សំដៅលើអំពើឬការបង្កើតអ្វីៗដោយឫទ្ធិ។ «និម្មាបនកម្ម»ក៏សំដៅលើ សិល្បៈផ្នែកខាងការកសាង ឬតាក់តែងនូវវត្ថុផ្សេងៗឲ្យបានល្អឆើតឆាយដូចជានិម្មិត។ ឧទាហរណ៍៖ គួរស្ងើចសរសើរនូវនិម្មាបនកម្មនៃប្រាសាទនគរវត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com