ជាតិ
គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក តាមដាន​កម្រិត​ទឹក​នៃ​ទំនប់​នានា​នៅ​ទន្លេមេគង្គ​
15, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ទិដ្ឋភាព​នៃ​ដង​ទន្លេមេគង្គ​ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ ទិដ្ឋភាព​នៃ​ដង​ទន្លេមេគង្គ​ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​។​
ដោយ: VOA
​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក ដែល​ប្រើ​ផ្កាយរណប​ដើម្បី​តាមដាន​និង​ផ្សព្វផ្សាយ​កម្រិត​ទឹក​នៃ​ទំនប់​របស់​ប្រទេស​ចិន និង​ប្រទេស​ផ្សេងទៀត​តាម​ទន្លេមេគង្គ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

 
​ទន្លេមេគង្គ​ដែលមាន​ប្រវែង ៤.៣៥០ គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម បាន​ក្លាយជា​ចំណុច​ផ្ដោត​នៃ​ការប្រកួតប្រជែង​គ្នា​។​
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​ការស្រាវជ្រាវ​រប​ស់​សហរដ្ឋអាមេរិក​ដែលថា ទំនប់ទឹក​របស់​ចិន​បាន​ឃាំង​ចរន្តទឹក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ ដែល​ប្រជាពលរដ្ឋ​ប្រមាណ ៦០ លាន​នាក់ ពឹង​ផ្អែកលើ​ទន្លេ​នេះ​សម្រាប់​ការនេសាទ​និង​ធ្វើស្រែ​ចម្ការ​។​
 
​គម្រោង​ឃ្លាំមើល​ទំនប់​ទន្លេមេគង្គ (The Mekong Dam Monitor) ដែល​ត្រូវបាន​ផ្តល់​ថវិកា​មួយផ្នែក​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក គឺជា​គម្រោង​ដែល​ប្រើ​ទិន្នន័យ​ពី​ផ្កាយរណប​ដើម្បី​តាមដាន​កម្រិត​ទឹក​នៃ​ទំនប់​នានា​នៅក្នុង​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​។​
 
​ព័ត៌មាន​អំពី​កម្រិត​ទឹក​នេះ​នឹង​អាច​ចូល​មើល​បាន​ដោយផ្ទាល់​តាម​ពេលវេលា​ជាក់ស្ដែង​ចាប់​ពីថ្ងៃ​អង្គារ​ស្អែក​តទៅ​។​
 
​លោក Brian Eyler នៃ​មជ្ឈមណ្ឌល Stimson ដែលជា​អង្គការ​ដំណើរការ​គម្រោង​ឃ្លាំមើល​ទំនប់​ទន្លេមេគង្គ​នេះ បាន​និយាយថា​៖ «​គម្រោង​តាមដាន​នេះ​បានផ្ដល់​ភស្តុតាង​ថា ទំនប់​របស់​ចិន​ចំនួន ១១ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្ចិតផ្ចង់ និង​ដំណើរការ​នៅក្នុង​វិធី​មួយ​ដើម្បី​បង្កើន​ឲ្យ​បានជា​អតិបរមា​នូវ​ផលិតកម្ម​ថាមពល​វា​រី​អគ្គិសនី​ដើម្បី​លក់​ឲ្យ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ដោយ​មិន​ខ្វល់​អំពី​ផលប៉ះពាល់​លើ​បណ្ដា​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម​»៕

© រក្សាសិទ្ធិដោយ thmeythmey.com