ជាតិ
ក្រសួង​មុខងារសាធារណៈ អនុញ្ញាត​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អាច​ផ្ទេរ​ក្របខ័ណ្ឌ ឬ​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ឡើង​វិញ
16, Dec 2020 , 8:59 am        
រូបភាព
លោក ព្រុំ សុខា ថ្លែងក្នុងពិធីតែងតាំងមុខងារដល់មន្ត្រីរាជការ៣០នាក់ នៃក្រសួងមុខងារសាធារណៈ រាជធានីភ្នំពេញ៖ កាលពីទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីក្រសួងមុខងារសាធារណៈ)
លោក ព្រុំ សុខា ថ្លែងក្នុងពិធីតែងតាំងមុខងារដល់មន្ត្រីរាជការ៣០នាក់ នៃក្រសួងមុខងារសាធារណៈ រាជធានីភ្នំពេញ៖ កាលពីទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីក្រសួងមុខងារសាធារណៈ)
ដោយ:
​ដោយ​ផ្អែកលើ​តម្រូវការ និង​សំណូមពរ​ពី​ការងារ​ចាំបាច់​របស់​ក្រសួង ស្ថាប័ន និង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួង​មុខងារសាធារណៈ អនុញ្ញាត​ឲ្យ​ផ្ទេរ​ក្របខ័ណ្ឌ ឬ​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​បា​ន​ជា​ធ្ម​តា​វិញ ក្រោយ​ផ្អាក​មួយរយៈ​កន្លងមក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​។​

 
​សេចក្តីជូនដំណឹង ដែល​ចេញ​ដោយ​លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ឲ្យ​ដឹងថា ក្រសួង​មុខងារសាធារណៈ អនុញ្ញាត​ឲ្យ​ផ្ទេរ​ក្របខ័ណ្ឌ ឬ​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ នៅតាម​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ មន្ទីរ និង អង្គភាព​ជំនាញ​នានា ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ រួមទាំង​មន្ត្រីរាជការ​តាម​រដ្ឋបាល​រាជធានី​-​ខេត្ត​ផងដែរ​។ 
 
​សូម​រម្លឹកថា ក្រសួង​មុខងារសាធារណៈ បាន​ផ្អាក​មិន​ឲ្យ​មានការ​ផ្ទេរ​ក្របខ័ណ្ឌ​និង​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​របស់​មន្ត្រី​រាជ​ធា​ការ​ថ្នាក់ក្រោម​ជាតិ ចាប់តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩​មក ដោយសារ​ពេលនោះ កំពុងដំណើរការ​នៃ​ការរៀបចំ​ផ្ទេរ​រចនាសម្ព័ន្ធ​និង​បុគ្គលិក​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕
 
 
 

Tag:
 ​ក្រសួងមុខងារ​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com