ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ស៊ូ​លី សារ៉ូ ជា​ស្ត្រី​ខ្មែរ​-​អាមេរិក ដំបូង​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​ក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា​
16, Dec 2020 , 3:31 pm        
រូបភាព
រូបពីកាសែត Los Angeles Time
រូបពីកាសែត Los Angeles Time
​ភ្នំពេញ​៖ អ្នកស្រី ស៊ូ​លី សារ៉ូ ជា​ស្ត្រី​ខ្មែរ​-​អាមេរិក ដំបូង ដែល​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​ក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ។ ស្ត្រី​ខ្មែរ​-​អាមេរិក​រូបនេះ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៥ ធ្នូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Los Angeles Time​។​



​នយោបាយ​របស់​អ្នកស្រី ស៊ូ​លី សារ៉ូ គឺ​ផ្ដោតទៅលើ​បញ្ហា​ជាក់ស្ដែង​នៅក្នុង​សង្គម​។ អ្នកស្រី ចង់​គូសវាស​ផ្លូវ​មួយ​ឲ្យ​មាន​ភាពប្រសើរឡើង ដោយ​ក្នុងនោះ​អ្នកស្រី គ្រោង​បង្កើន​ការឆ្លើយតប​នៅតាម​ការិយាល័យ ទទួល​ពាក្យបណ្ដឹង​ឲ្យ​មាន​ប្រសិទ្ធភាព និង​គុណភាព ជាពិសេស​កាត់បន្ថយ​អត្រា​គ្មាន​ផ្ទះសម្បែង​របស់​ពលរដ្ឋ​។​
 
​ស្បថ​ចូលកាន់​តំណែង កាលពី​ថ្ងៃទី​១៥ ធ្នូ អ្នកស្រី សារ៉ូ ដែលមាន​អាយុ ៤០ ឆ្នាំ នឹង​ក្លាយជា​ស្ត្រី​ខ្មែរ​-​អាមេរិក​បំ​បូ​ង​គេ ដែល​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា នៃ​ទីក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា​។ ចាប់តាំងពី​ទសវត្ស ១៩៨០​មក ទីក្រុង​ឡុង​ប៊ិច ក្លាយជា​កន្លែង​ដែលមាន​ជនភៀសខ្លួន​ខ្មែរ​-​អាមេរិក រស់នៅ​ច្រើនជាងគេ​។ 
 
​ក្រោយ​ទទួលបាន​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​នេះហើយ អ្នកស្រី សារ៉ូ ក៏​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ភៀសខ្លួន​រស់នៅ​អាមេរិក ជាពិសេស​យុវជន​ជំនាន់​ក្រោយ ត្រូវ​ប្រឹងប្រែង​តស៊ូ ដើម្បី​ទទួលបាន​ភាពជោគជ័យ​។​
 
«​មនុស្ស​គ្រប់​សុទ្ធតែ​ធ្លាប់​ដឹងថា យើង​ក៏ដូចជា​ប្រជាជន​ដទៃទៀត មាន​តម្រូវការ​និង​ជា​ជនរងគ្រោះ​។ យើង​ក៏​ដូច​សហគមន៍​ផ្សេងៗ​ទៀត​ដែរ​។ ហើយ​យើង​ក៏​អាច​ត្រូវបាន​ជ្រើសតាំង​ជា​មន្ត្រី​និង​សិល្បករ​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សារ៉ូ នៅក្នុង​កាសែត Los Angeles Time​។​
 
​ដើមឡើយ អ្នកស្រី សារ៉ូ បានកើត​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​មួយ​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​ក្រោយមក​គ្រួសារ​របស់​នាង បាន​ផ្លាស់​ទៅ​រស់នៅ​អាមេរិក​វិញ ក្រោយពី​ទទួលបាន​សិទ្ធិ​ជ្រកកោន​។ គ្រានោះ ឪពុកម្តាយ​របស់​នាង​ក៏បាន​ធ្វើការ​នៅ​រោងចក្រ​មួយកន្លែង បន្ទាប់ពី​បាន​តាំងទី​លំនៅ​នៅ​អាមេរិក​៕

Tag:
 នយោបាយ​
 ​ស្ត្រី​ខ្មែរ​-​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com