ជាតិ
សង្គមជាតិ
បេក្ខជន​ប្រឡង​បាក់​ឌុប និងឌីប្លូមទាំងអស់ ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​កំណត់​និទ្ទេស​
16, Dec 2020 , 7:03 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជា​ផ្លូវការ​ថា បេក្ខជន​ចុះឈ្មោះ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមធ្យមសិក្សាបឋមភូមិទាំងអស់ គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​ការកំណត់​និទ្ទេស​ឡើយ​។ ការសម្រេច​នេះ ធ្វើឡើង​តាម​ការ​អនុសាសន៍​របស់ សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​។​



មូលហេតុសម្ដេច ហ៊ុន សែន ឲ្យបេក្ខជនប្រឡងជាប់ដោយស្វ័យប្រវត្តិនេះ ព្រោះប្រមុខរដ្ឋាភិបាល មើលឃើញ មានសិស្សខ្លះ អាចនឹងធ្លាក់ បើបូកពិន្ទុប្រចាំឆមាស ខណៈពូកគេ ក៏ប្រឹងប្រែងរៀនដែរ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ខ្ញុំ ពិតជាបានឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះបានជាប់ អ្នកនេះបានធ្លាក់ អ្ហើយ បើការលំបាក់អ៊ីចឹង ឲ្យជាប់ទាំងអស់គ្នាតែម្តងទៅវាឆាប់ចប់ ដើម្បីឲ្យក្មេងៗសប្បាយ...»។

គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំសិក្សា២០២០នេះ មានជាង១២ម៉ឺននាក់ ។ បើតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្លាប់បញ្ជាក់កន្លងមក៕ 

© រក្សាសិទ្ធិដោយ thmeythmey.com