ជាតិ
សង្គមជាតិ
គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ទេសចរណ៍​អាច​បើកទ្វារ​វិញ លុះ​ត្រា​រដ្ឋាភិបាល​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​
17, Dec 2020 , 2:39 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីហ្វេសប៊ុកក្រសួង)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីហ្វេសប៊ុកក្រសួង)
​ដោយ​៖ ប៉ូ សុភា 

​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ អាច​បើក​ដំណើការ​វិញ លុះត្រា​រដ្ឋាភិបាល​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ក្រសួងទេសចរណ៍​។​



​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ដំណើរការ​ផ្អាក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ ជា​ផ្នែក​មួយ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍ ២៨ វិច្ឆិកា។​ ​តែ​យ៉ាងណា​ក្រសួងទេសចរណ៍ ស្នើ​ឲ្យ​គ្រឹះស្ថាន​ដំណើរការ​ជំនាញ​នេះ ដោយ​ការបណ្ដុះបណ្ដាល ​តាមរយៈ​ការសិក្សា​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៧​ធ្នូ ឆ្នាំ​២០២០ កម្ពុជា​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​៣៦២​នាក់​។ ក្នុងនោះ មាន​អ្នក​ឆ្លង​ក្នុង ព្រឹត្តិការណ៍​២៨​វិច្ឆិកា ​ចំនួន​៤១​នាក់ ដែលមាន​អ្នកជា​សះស្បើយ​១៣​នាក់​។ ដោយឡែក អ្នកជា​សះស្បើយ​នៅ​ទូទាំងប្រទេស​មាន រហូតដល់​៣១២​នាក់​៕

Tag:
 ក្រសួង​
  ផ្អាក​
  បណ្ដុះបណ្ដាល​
  ព្រឹត្តិការណ៍​សហគមន៍​
  អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com