អត្ថបទពាណិជ្ជកម្ម
ពលរដ្ឋ​គំរូ​របស់​កម្ពុជា នឹង​ឈ្នះ​ពានរង្វាន់​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​
17, Dec 2020 , 4:24 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ - យុទ្ធនាការ​ស្វែងរក​ព​ល​រដ្ឋ​គំរូ​របស់​កម្ពុជា កំពុង​ធ្វើឡើង ហើយ​អ្នក​ដែល​នឹង​ត្រូវបាន​ជ្រើសតាំង​នឹង​ឈ្នះ​រង្វាន់​ធំ​ដែលមាន​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។​

​ក្នុង​រយៈពេល​បួន​ខែ​ខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍​របស់ខ្លួន ។ កម្មវិធី​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​»  របស់​ក្រុមហ៊ុន Smart Axiata​។​
 
​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​»  មាន​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ទូទាំងប្រទេស​។ យុទ្ធនាការ​នេះ​ក៏មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ​ក៏​នឹងមាន​បទ​ចម្រៀង​មួយ​ផងដែរ ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស ដោយមាន​ការចូលរួម​របស់​អ្នកចំរៀង​លើ Pleng by Smart App សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​យុទ្ធនាការ​ពលរដ្ឋ​គំរូ ដែល​ផ្តោតលើ​ការស្វែងរក​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​ទឹកចិត្ត​ល្អ​ប្រពៃ​។​


 
​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ខណៈពេលដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន យើង​ពី​ក្រុមហ៊ុន Smart ចង់​រំឭក​ប្រជាជន​កម្ពុជា​ថា ការរួបរួម​គ្នា និង​សាមគ្គីភាព គឺជា​គន្លឹះ​នៃ​ការយក​ឈ្នះ​ឧបសគ្គ​នៅថ្ងៃនេះ​។ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​រួបរួមគ្នា និង​សាមគ្គីភាព​នេះ យើង​បាន​បង្កើត​ពានរង្វាន់​ព​ល​រដ្ឋ​គំរូ Smart ដើម្បី​ស្វែងរក​ពលរដ្ឋ​គំរូ​របស់​កម្ពុជា​»​។​
 
​ក្រុមហ៊ុន Smart Axiata សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជ្រើសតាំង​អ្នក​ដែល​បាន​ធ្វើអំពើ​ល្អៗ​ជាច្រើន​សម្រាប់​មិត្តភក្តិ និង​អ្នកជិតខាង​របស់​ពួកគេ ព្រមទាំង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេងទៀត​។​
 
 
​លោក Thomas បាន​ថ្លែង​ទៀតថា​៖ «​នៅ​ក្រុមហ៊ុន Smart Axiata យើង​តែងតែមាន​ការភ្ញាក់ផ្អើល​ចំពោះ​ទឹកចិត្ត​សប្បុរស និង​អំពើ​ល្អ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ហេតុដូចនេះ​ហើយ​បានជា​យើង​ចង់បង្ហាញ និង​លើកកម្ពស់​អ្នក​ទាំងអស់នេះ ដើម្បី​ជួយ​ឲ្យ​យើងទាំងអស់គ្នា​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម ដែល​យើង​អាច​ជួបប្រទះ​រួមគ្នា​»​។​
 
​ក្នុងនាម​ជា​អ្នករៀបចំ​កម្មវិធី​ពានរង្វាន់​នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់​នឹង​ជ្រើសតាំង​អ្នកណាម្នាក់​ដែល​បាន​ធ្វើអំពើ​ល្អ ដែល​ការជ្រើសតាំង​នេះ​អាច​ធ្វើឡើង​តាមរយៈ​គេហទំព័រ https://bit.ly/3lZwpVl ។​
 
​អ្នក​ជ្រើសតាំង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជ្រើស​តាំងតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​។ ហើយ​ការជ្រើសតាំង​ត្រូវ​ផ្តល់ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពី​អំពើ​ល្អ ដែល​ជួយ​ឲ្យ​បុគ្គល​រូបនោះ​ត្រូវបាន​ជ្រើសតាំង​។ 


 
​អ្នក​ជ្រើសតាំង​ក៏ត្រូវ​បានស្នើ​សុំ​ឲ្យ​ផ្តល់​រូបថត​ឌីជីថល ឬ​វីដេអូ​ទៅតាម​ជម្រើស​របស់​ពួកគេ​ផងដែរ​។ អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​សាក​សម​បំផុត នឹង​ត្រូវបាន​ទាក់ទង​ដោយ​អ្នករៀបចំ​កម្មវិធី ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​សាវ​តា​របស់​ពួកគេ ព្រមទាំង​អំពើ​ល្អ​ដែល​ជួយ​ឲ្យ​ពួកគេ​ត្រូវបាន​ជ្រើសតាំង​។ ក្រោយមក អ្នក​រៀប​កម្មវិធី នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​របស់​អ្នក​ត្រូវបាន​ជ្រើសតាំង​នោះ​។ រាល់​ការផ្សាយ​គឺជា​ឆន្ទានុសិទ្ធិ​របស់​អ្នករៀបចំ​កម្មវិធី​។ 
 
​អ្នករៀបចំ​កម្មវិធី គ្រោង​នឹង​ជ្រើសរើស​បេក្ខជន​ត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ ដែល​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជ័យលាភី​ពលរដ្ឋ​ល្អ​នឹង ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មការ​មួយ​ដែលមាន​សមាសភាព​បី​រូប​។ ឈ្មោះ​របស់​គណៈកម្មការ​នឹងត្រូវ​បានប្រកាស​នៅ​ដើមឆ្នាំ​២០២១​។​
 
​គំនិត​ផ្តួចផ្តើម​ការ​នៃ​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ គឺមាន​បំណង​បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​ចេះ​ជួយ​យកអាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​
 
​លោក Thomas បាន​បន្ថែមថា​៖ «​នេះ​គឺជា​យុទ្ធនាការ​មួយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់គ្នា​អាច​ចូលរួមបាន​សម្រាប់​ជា​ប្រយោជន៍​របស់​ជនរួមជាតិ និង​ប្រទេស​ទាំងមូល​។ ក្រុមហ៊ុន ស្មា​ត​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឲ្យ​ជួយ​គាំទ្រ​គំនិត​នេះ និង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​អោយបាន​ច្រើន​»​។​
 
​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​»  របស់​ក្រុមហ៊ុន   Smart Axiata បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការចេញផ្សាយ​វីដេអូ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com