COVID-19
អន្តរជាតិ
ប្រធានាធិបតី​បារាំង ម៉ា​ក្រុង ឆ្លង​កូ​វីដ​-១៩
17, Dec 2020 , 5:07 pm        
រូបភាព
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ឆ្លងកូវីដ១៩។ រូបថត AFP
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ឆ្លងកូវីដ១៩។ រូបថត AFP
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។ វិមាន​ប្រធានាធិបតី​បារាំង​ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​១៧ ខែធ្នូ​។ លោក ម៉ា​ក្រុង នឹង​នៅ​ដោយឡែក​រយៈពេល​៧​ថ្ងៃ​តាម​ការកំណត់​របស់​សុ​ខា​ភិ​បាល​បារាំង​។​

 
«​លោក​ប្រធានាធិបតី ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅថ្ងៃនេះ​។​» នេះ​ជាការ​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​បារាំង​នៅ​ថ្ងៃទី​១៧ ខែធ្នូ ដែល​បន្តថា លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានធ្វើ​តេស្ត​ក្រោយ​លេចចេញ​សញ្ញា​ជំងឺ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បើតាម​សេចក្ដីប្រកាស​ដដែល លោក ម៉ា​ក្រុង នឹង​នៅ​ដាច់ដោយឡែក​៧​ថ្ងៃ តាម​ការ​វិធាន​សុខាភិបាល​ជាតិ ហើយ​បន្ត​ធ្វើការ​ប្រចាំថ្ងៃ​ពី​ចម្ងាយ​។​
 
​លោក ម៉ា​ក្រុង ក្លាយជា​មេដឹកនាំ​ប្រទេស​ថ្មី​មួយទៀត​ដែល​ឆ្លង​ជំងឺ​នេះ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​ឆ្លង​ជំងឺ​នេះដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com