ជាតិ
កម្ពុជា នឹងមាន​ច្បាប់​ស្តីពី​«​សភា​កសិឧស្សាហកម្ម​ក​ម្ពុ​ជា​» ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម
20, Dec 2020 , 10:33 am        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ  ពិនិត្យ និងស្វែងរកធាតុចូលបន្ថែមលើសេចក្តីព្រាងច្បាប់ ស្ដីពី​ សភាកសិឧស្សាហកម្ម កាលពីថ្ងៃទី១៨ ខែធ្នូ ២០២០។ (រូបភាព៖ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម)
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ ពិនិត្យ និងស្វែងរកធាតុចូលបន្ថែមលើសេចក្តីព្រាងច្បាប់ ស្ដីពី​ សភាកសិឧស្សាហកម្ម កាលពីថ្ងៃទី១៨ ខែធ្នូ ២០២០។ (រូបភាព៖ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម)
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម នៅ​ថ្ងៃទី​១៨ ធ្នូ បាន​ជួបប្រជុំ​ពិភាក្សា ដើម្បី​សុំ​យោបល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី «​សភា​កសិឧស្សាហកម្ម​ក​ម្ពុ​ជា​»​។ បើតាម​លោក វេ​ង សាខុន ដែល​បាន​សរសរ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន គណៈរដ្ឋមន្ត្រី​បានអនុម័ត​យល់ព្រម​ឲ្យ​បង្កើត​ច្បាប់​នេះ កាលពី​ថ្ងៃទី​៣ ធ្នូ​កន្លងទៅ​។​

 
​លោក រដ្ឋមន្ត្រី វេ​ង សាខុន បញ្ជាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ទៀតថា កិច្ចប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល ធ្វើយ៉ាងណា ឲ្យ​សេចក្តីព្រាងច្បាប់​ស្ដីពី «​សភា​កសិឧស្សាហកម្ម​ក​ម្ពុ​ជា​» មាន​ភាព​ពេញលេញ គ្រប់​ជ្រុងជ្រោយ និង​បម្រើ​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ​សហភាព សហគមន៍​កសិកម្ម​ទាំងអស់​។ «​សេចក្តីព្រាងច្បាប់​នេះ អាច​ចាត់ទុកបាន​ថា ជា​វិធានការ​គន្លឹះ និង​ចាំបាច់​មួយ សម្រាប់​ដោះស្រាយ បញ្ហា​ប្រឈម ឲ្យ​បាន​សមស្រប ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​ទស្សន វិស័យ របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើកំណែទម្រង់ ស៊ីជម្រៅ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​បាន​ដាក់ចេញ​កន្លងមក​»​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បញ្ជាក់បន្ថែម​ដូច្នេះ​៕
 
 

Tag:
 ច្បាប់​
 ​កសិឧស្សាហកម្ម​
 ​កសិកម្ម
 វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com