ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​កម្ពុជា​-​ថៃ ផ្ញើលិខិត​ជូន​គ្នា​ទៅវិញទៅមក បង្ហាញ​ការប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​
24, Dec 2020 , 9:29 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក ប្រាយុទ្ធ ចន្ទអូចា ស្ថិតក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនរវាងកម្ពុជា-ថៃ កាលអំឡុងខែកញ្ញា ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន និង លោក ប្រាយុទ្ធ ចន្ទអូចា ស្ថិតក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនរវាងកម្ពុជា-ថៃ កាលអំឡុងខែកញ្ញា ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើលិខិត​ជូនទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ផ្ញើលិខិត​ជូន​មក​សម្តេច ហ៊ុន សែន ដែរ ដើម្បី​អបអរសាទរ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​ទំនាកទំនង​ការទូត​កម្ពុជា​-​ថៃ​។ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ភាគី​ទាំងពីរ បាន​រម្លឹក​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​ទៅកាន់​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ថា​៖«​ខ្ញុំ សូមបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​ជាថ្មី ក្នុងការ​ធ្វើការ​យ៉ាង​ចិត្ត​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម [​នាយករដ្ឋមន្ត្រី​] លើ​ការ​កម្ពស់​ភាពជា​ដៃគូ​យូរអង្វែង​របស់​យើង ជាពិសេស​ការយក​ឈ្នះ​លើ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង វិបុលភាព សម្រាប់​ប្រជាជាតិ​យើង​ទាំងពីរ និង​សម្រាប់​អាស៊ាន​ផងដែរ​»​។ 
 
​ចំណែក លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា សរសេរ​មកកាន់​សម្តេច ហ៊ុន សែន ថា​៖«​ខ្ញុំ ជឿជាក់ថា មិត្តភាព​រវាង​កម្ពុជា​និង​ថៃ មាន​ភាពរឹងមាំ​និង​ស្ថិតស្ថេរ​។ លើសពីនេះ ប្រជាជន​របស់​យើង ជាពិសេស​យុវជន​ជំនាន់​ក្រោយ នឹង​នៅតែ​បន្ត​សហការគ្នា ឆ្ពោះទៅ​អនាគត ដែល​កាន់តែ​ល្អប្រសើរ ដើម្បី​សន្តិភាព វិបុលភាព និង ការអភិវឌ្ឍ​រួមគ្នា​»​។ 
​សូម​រម្លឹកថា ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ បាន​បង្កើតឡើង​តាំងពី​អំឡុង​ខែ​ឆ្នំ​១៩៥០​មក​៕ 
 
 
 

Tag:
 កម្ពុជា​-​ថៃ​
  ខួប​ទំនាក់ទំនង​៧០​ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com