ជាតិ
សង្គមជាតិ
រថយន្តកាមេរី បុករថយន្តដឹកទឹកកកនៅស្រុកថ្មគោល បណ្តាលឲ្យស្លាប់៨នាក់ រូបភាពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
× បាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២ បើកបរក្នុងទិសដៅផ្ទុយគ្នា បានកើតឡើងនៅស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៤ ខែធ្នូ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង២នាក់ទៀតរងរបួស។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីរថយន្តតាក់ស៊ីម៉ាកមាមេរី (Camary) ដឹកភ្ញៀវ៩នាក់ បានបែកកង់នៅពាក់កណ្តាលផ្លូវ រួចហើយក៏រេចង្ហូតទៅបុកនឹងរថយន្តដឹកទឹកកក HYUNDAI។
បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សាកសពមនុស្សទាំង៨នាក់នោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ ចំណែកអ្នករងរបួស២នាក់ទៀតកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តាមរយៈសារទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពលរដ្ឋ បើកបរដោយប្រុងប្រយ័ត្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com