ជាតិ
ពលរដ្ឋខ្មែរជាង៥០នាក់លួចឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន
27, Dec 2020 , 12:34 pm        
រូបភាព
ពលរដ្ឋខ្មែរ៥២នាក់ដែលសមត្ថកិច្ចថៃឃាត់ខ្លួន (រូបពីអគ្គនាយកដ្ឋានស្នងការនគរបាលជាតិ) ១
ពលរដ្ឋខ្មែរ៥២នាក់ដែលសមត្ថកិច្ចថៃឃាត់ខ្លួន (រូបពីអគ្គនាយកដ្ឋានស្នងការនគរបាលជាតិ) ១
ពលរដ្ឋខ្មែរ៥២នាក់ពីខេត្តសៀមរាប ដែលបានលួចឆ្លងដែនខុសច្បាប់ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនហើយចាប់បញ្ជូនឲ្យអាជ្ញាធរឲ្យខ្មែរវិញ។ បើតាមការចេញផ្សាយរបស់អគ្គស្នងនគរបាលជាតិ ពលរដ្ឋខ្មែរ៥២នាក់ ក្នុងនោះមានស្រី២៤នាក់ និងក្មេងតូចៗ៧នាក់។

 
 
អ្នកទាំង៥២នាក់ បានលួចឆ្លងដែនតាមច្រករបៀង និងបោះជំរំស្នាក់នៅលើទឹកដីថៃជាប់ព្រំដែនថៃ-កម្ពុជាកាលពីថ្ងៃទី២៥ ខែធ្នូ។ ពួកគាត់គឺជានៅខេត្តសៀមរាប ដែលធ្វើដំណើរឆ្លងដែនក្នុងគោលបំណងដើម្បីស្វែងការងារផ្នែកកសិកម្ម។  



ពលរដ្ឋខ្មែរទាំងនោះបានបញ្ជាក់ថា ការងារនៅប្រទេសថៃអាចឲ្យពួកគេទទួលបានកម្រៃប្រមាណ២០០ទៅ៣០០បាត់ក្នុងមួយថ្ងៃ ដែលជាការងារនៅតាមខេត្តជាប់ព្រំដែនកម្ពុជា ដោយមិនចាំបាច់ទៅដល់ទីក្រុងបាងកកនៃប្រទេសថៃឡើយ។ នេះបើតាមអគ្គនាយកដ្ឋានស្នងការនគរបាលជាតិ ដោយបានបន្ថែមថា ការឃាត់ខ្លួននេះ ធ្វើឡើងខណៈសមត្ថកិច្ចថៃកំពុងទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ 


 
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពលរដ្ឋទាំងនោះ ឲ្យអាជ្ញាធរខ្មែរដើម្បីដោះស្រាយបន្ត។ មន្រី្តសុខាភិបាលនិងសមត្ថកិច្ចខ្មែរ បានសហការគ្នាជួយសម្របសម្រួលនិងពិនិត្យសុខភាពយ៉ាងហ្មត់ចត់ និងធ្វើចត្តាឡីស័កដើម្បីបង្ការកូវីដ-១៩៕ 
 

Tag:
 ពលករ
  ឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com