COVID-19
ជាតិ
សម្តេច ហ៊ុន សែន គ្រោង​ថ្លែង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នៅ​ថ្ងៃស្អែក​
28, Dec 2020 , 10:22 am        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​នឹង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែធ្នូ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

 
​ប្រមុខរដ្ឋ​ភិ​បាល នឹង​ថ្លែង​សារ​ពិសេស​ចាប់ពី​ម៉ោង​៩​ព្រឹក ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​។ ក្រៅពី​សារ​ពិសេស ពាក់ព័ន្ធ​នឹង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា សម្តេច ហ៊ុន សែន ក៏​នឹង​លើកឡើង​ចំណុច​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​។​
 
​បច្ចុប្បន្ន កម្ពុជា​នៅសល់ អ្នកជំងឺ​កូ​វីដ​-១៩ តែ​៤​នាក់​ទៀត​ប៉ុណ្ណោះ ដែល​ក្នុងនោះ មាន​៣​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​១​នាក់​ជា​ករណី​នាំចូល​។ សរុប​ទូទាំងប្រទេស អ្នក​កើត​កូ​វីដ​-១៩ មាន​៣៦៤​នាក់ ដោយ​៣៦០​នាក់ បានជា​សះស្បើយ រីឯ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​៤១​នាក់ មាន​៣៨​នាក់​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​។​
 
​កាលពី​ថ្ងៃទី​២៧ ខែធ្នូ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​វិភាគ​វត្ថុ​សំណាក​៨ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា ហើយ​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com