កីឡាអន្តរជាតិ
អន្តរជាតិ
Schalke ប្តូរ​គ្រូ​លើក​ទី​៤​រដូវ​កាល​នេះ ក្រោយ​ក្រុម​រកបាន​៤​ពិន្ទុ ពី​ការប្រកួត​១៣​លើក​
28, Dec 2020 , 9:59 pm        
រូបភាព
​លោក Christian Gross អតីត​គ្រូបង្វឹក Tottenham Hotspur បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ទី​៤​របស់ Schalke 04 ក្នុង​រដូវ​កាល​នេះ​។ Schalke បញ្ចប់​តំណែង​គ្រូ​៣​រូប​រួចមកហើយ ក្រោយ​ក្រុម​ធ្លាក់​ដល់​បាត​តារាង​។​



​អ្នកចាត់ការ​សញ្ជាតិ​ស្វ៊ី​សវ័យ ៦៦ ឆ្នាំ​ដែល​ចាក​ចេញពី​តំណែង​គ្រូ Al-Ahli ក្រុម​នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ខែកុម្ភៈ នឹងត្រូវ​ធ្វើការ​ធ្ងន់​ដើម្បី​ស្រោចស្រង់ Schalke ដែល​ស្ថិតនៅ​បាត​តារាង Bundesliga លី​គ​កំពូល​អាល្លឺម៉ង់​សព្វថ្ងៃ​។​
 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​៣​រូប David Wagner, Manuel Baum និង Huub Stevens នៅ​រដូវ​កាល​នេះ Schalke រកបាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​១៣​លើក និង​ស្ថិតនៅ​បាត​តារាង​ប្រឈម​ធ្លាក់​ទៅ​លី​គ​ក្រោម​។ លោក Gross បាន​ក្លាយជា​អ្នកចាត់ការ​ទី​៤​របស់ Schalke សម្រាប់​ការប្រកួត​ដែល​នៅសល់​។​
 
Gross ដែល​ធ្លាប់​ដឹកនាំ​ក្រុម Spurs អំឡុង​ឆ្នាំ​១៩៩៧-៩៨ បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​ត្រឹម​បញ្ចប់​រដូវ​កាល ២០២០-២១​នេះ​ប៉ុណ្ណោះ​។ ការប្រកួត​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក Gross គឺ Schalke ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Hertha Berlin នៅ​រាត្រី​ថ្ងៃទី​២ ខែមករា​ឆ្នាំ ២០២១៕
 

Tag:
 Christian Gross
  Schalke 04
© រក្សាសិទ្ធិដោយ thmeythmey.com