កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ប្រជែង​ឈ្នះ Messi ក្លាយជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សតវត្សរ៍​របស់ Global Soccer
28, Dec 2020 , 3:59 pm        
រូបភាព
Cristiano Ronaldo ត្រូវបានតែងតាំង​ជា​កំពូល​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​សតវត្សរ៍ ដោយ​ប្រជែង​ឈ្នះ Lionel Messi នៅក្នុង​កម្មវិធី Globe Soccer Award ក្នុង​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​



​ខ្សែប្រយុទ្ធ​ក្រុម Juventus រួមជាមួយ​គូ​ដណ្តឹង​នាង Georgina Rodriguez បាន​ទៅ​ទទួល​រង្វាន់​នេះ​ដោយផ្ទាល់​ក្នុង​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​រាត្រី​ថ្ងៃទី​២៧ ខែធ្នូ ហើយ​ក្នុងនោះ​ក៏មាន​តារាង​បាល់ទាត់​ឆ្នើមៗ​ផ្សេងទៀត​ដូចជា Gerard Pique, Robert Lewandowski និង​អ្នក​ប្រដាល់ Amir Khan ជាដើម​ចូលរួម​ផងដែរ​។​


 
​ម្ចាស់​ពានរង្វាន់ Ballon d'Or ៥​សម័យ វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ប្រជែង​ឈ្នះ Messi របស់ Barcelona និង Mohamed Salah ខ្សែប្រយុទ្ធ Liverpool ដើម្បី​ទទួលបាន​ជ័យលាភី​កីឡាករ​ឆ្នើម​ជាងគេ​ប្រចាំ​សតវត្សរ៍​នេះ​។​
 
​ក្រៅពី​ជ័យលាភី​កីឡាករ​ឆ្នើម កម្មវិធី Globe Soccer Award ក៏បាន​ជ្រើស​យក​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​សតវត្សរ៍​ផងដែរ បាន​ទៅ​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City​។ ក្លិប​ល្អ​បំផុត​ប្រចាំ​សតវត្សរ៍​បាន​ទៅ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid​។ លោក Jorge Mendes ជាប់​ជា​ភ្នាក់ងារ​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​«​សតវត្សរ៍​»​។ Gerard Pique និង Iker Casillas ជាប់​កីឡាករ​បាល់ទាត់​អាជីព​ប្រចាំ​«​សតវត្សរ៍​»៕

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com