COVID-19
ជាតិ
រដ្ឋាភិបាល​បិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា ហើយនឹងបញ្ចូលក្របខណ្ឌពេទ្យ៣០០០នាក់ទៀត
29, Dec 2020 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
ពីទីក្រុង​តាខ្មៅ​ នាព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា បន្ទាប់ពីអ្នកជំងឺ​៤១នាក់ បានជាសះស្បើយជាបន្ត​បន្ទាប់ ហើយនៅ​សល់​តែ៣នាក់ប៉ុណ្ណោះ។



ប្រមុខ​រដ្ឋាភិបាល បានអះអាងថា សម្តេចគ្រាន់តែប្រកាសបិទព្រឹត្តិការណ៍២៨វិច្ឆិកា ប៉ុណ្ណោះ ប៉ុន្តែមិន​មែនបិទករណីកូវីដ-១៩ទាំងស្រុងនោះឡើយ ព្រោះមិន​ទាន់ដឹងថា ពេលណា​ ពិភពលោក​អស់កូវីដ-១៩។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានអះអាងពី​ការ​បញ្ចូល​ក្របខណ្ឌពេទ្យ៣០០០នាក់ទៀត នៅ​ឆ្នាំ​២០២១ ដោយអ្នកទាំងនោះ សុទ្ធតែជាអ្នក​ដែលហ៊ាន​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com