អត្ថបទពាណិជ្ជកម្ម
សូម​អបអរសាទរ​ដល់​បេក្ខជន​ជ័យលាភី​៣​រូប​ចុងក្រោយ របស់​ការប្រកួតប្រជែង​អាជីវកម្ម CAIN Challenges
29, Dec 2020 , 11:45 am        
រូបភាព
​ការប្រកួតប្រជែង​អាជីវកម្ម CAIN Challenges វគ្គ​ចុងក្រោយ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ​ឆ្នាំ​២០២០ នៅ​ការិយាល័យ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) និង​តាមរយៈ​អ៊ីនធឺណិត (Zoom) បន្ទាប់ពី​វគ្គ​ជម្រុះ​យក​បេក្ខជន​៩​រូប​កាល ពីថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ សូម​អបអរសាទរ​ដល់​បេក្ខជន​ជ័យលាភី​៣​រូប​ចុងក្រោយ រួមមាន DataU Academy, ArrowDot Co.,Ltd, និង BLOC ។​

​បេក្ខជន​ជ័យលាភី​៣​រូប ចុងក្រោយ​ទទួលបាន​រង្វាន់​ដែលមាន​តម្លៃ បើ​គិត​ជា​ទឹកប្រាក់​ប្រហែល ២០,០០០ ដុល្លារ​អាមេរិក​។ រង្វាន់​រួមមាន​អាហារូបករណ៍ ចូលរួម​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម BIO Accelerator Program កញ្ចប់​ពិគ្រោះ​យោបល់​អាជីវកម្ម (​អំពី​ទីផ្សារ ហិរញ្ញវត្ថុ យុទ្ធសាស្ត្រ​ផ្សេងៗ​) សមាជិកភាព​រយៈពេល​១​ឆ្នាំ នៅ​សមាគម​អ្នកវិនិយោគ​កម្ពុជា​(CiC) និង​ឱកាស​ទទួលបាន​ទុនវិនិយោគ ៥០០,០០០++ ដុល្លារ​អាមេរិក​។​


 
​ចំណែក​បេក្ខជន​៦​នាក់​ទៀត ទទួលបាន​អាហារូបករណ៍​ចូលរួម​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម BIO Accelerator Program និង​សមាជិកភាព​រយៈពេល​១​ឆ្នាំ នៅ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC)​។ បេក្ខជន​ទាំង​៦​រូប​រួមមាន Hospicare, Career Finder (Cambodia) Co.,Ltd, Jobify (Cambodia) Co.,Ltd, ខេ​ម​កសិការ (Camkaseka), SALA និង Malis​។​
 
​ការប្រកួតប្រជែង​អាជីវកម្ម CAIN Challenges បង្កើតឡើង​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី និង​អាជីវកម្ម​នៅក្នុង​ដំណាក់កាល​រីកលូតលាស់ នៅ​ប្រទេស​កម្ពុជា ដែល​ចង់​ពង្រឹងសមត្ថភាព​គ្រប់គ្រង​របស់​ពួកគេ ត្រូវការ​ការពិភាក្សា​យោបល់​អាជីវកម្ម បង្កើន​បណ្តាញ​អាជីវកម្ម​របស់​ពួកគេ និង​កំពុង​ស្វែងរក​ទុនវិនិយោគ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​។​


 
​ការប្រកួតប្រជែង​អាជីវកម្ម CAIN Challenges រៀបចំឡើង ដោយ​បណ្ដាញ​អ្នកវិនិយោគ​កម្ពុជា Cambodian Angel Investors Network (CAIN) ដើម្បី​ផ្តល់ឱកាស​ឱ្យ​សហគ្រិន ក្នុងស្រុក​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ ការប្រកួតប្រជែង​នេះ ដំណើរការឡើង ក្រោម​ការ​សា​ហ​ការ​ជាមួយ​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម BIO Accelerator Program និង​ក្រោម​ការគាំទ្រ​ពី​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC)​។​
 
CAIN គឺជា​បណ្តាញ​អ្នកវិនិយោគ Angel Investors ដែល​បាន​បង្កើតឡើង​ដោយ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៃ​ការវិនិយោគ​របស់ Angel Investors​។ សមាជិក​របស់ CAIN មានឱកាស​វិនិយោគ​ក្នុង​ច្រើន​រូបភាព ដូចជា​ការវិនិយោគ​ដោយផ្ទាល់ (​ជា​បុគ្គល ឬ​ជា​ក្រុម​) ទៅ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សក្តានុពល​កា​រ​វិនិយោគ​រួមគ្នា ជាមួយ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) និង​ការវិនិយោគ​ទៅ​ក្រៅប្រទេស​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com