COVID-19
ជាតិ
សុខភាព
កម្ពុជា សល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​បីនាក់​ទៀត​ប៉ុណ្ណោះ ក្រោយ​​ម្នាក់​ទៀតជាសះស្បើយ​
30, Dec 2020 , 10:01 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា សល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​ចំនួន​បីនាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​បុរស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​កន្លងមក បាន​សះស្បើយ នៅ​ព្រឹក​ថ្ងៃទី​៣០​ធ្នូ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​

 
​ក្រសួងសុខាភិបាល​បានបញ្ជាក់ ថា បុរស​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ នោះ គឺ មាន​វ័យ​៣៧​ឆ្នាំ ជា​បុគ្គលិក​ហាង​Zando  មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បុរស​ម្នាក់នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​លទ្ធផល​ធ្វើតេស្ត​បង្ហាញ​អវិជ្ជមាន​ចំនួន​ពីរ​ដង នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០​ធ្នូ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៦៤​នាក់​។ ក្នុងនោះ មាន​៣៦១​នាក់ បានជា​សះស្បើយ និង​បី​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com