ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ពន្ធដារ និង​គយ បាន​ជាង​៥​ពាន់លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០
30, Dec 2020 , 10:32 am        
រូបភាព
(ឆ្វេង)លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
(ឆ្វេង)លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៨​ខែធ្នូ រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ និង​ពន្ធគយ បាន​សរុប ៥,២៧០​លាន​ដុល្លារ ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដែល​ថ្លែង​សារ​ពិសេស​នៃ​ការ​ការបិទ​បញ្ចប់​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​នៅ​ថ្ងៃទី​២៩ ធ្នូ ។​

 
​ថ្លែង​ចេញពី​គេហដ្ឋាន​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ក្នុងស្រុក​បាន ២,៨៧៨​លាន​ដុល្លារ​។ ចំនួន​នេះ គឺ​បាន​លើស​ផែនការ ១​ភាគរយ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានកំណត់​។​
 
​ដោយឡែក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​ពន្ធគយ បាន​សរុប ២,៣៩១ លាន​ដុល្លារ ស្មើនឹង​ជិត​៨៤​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ ព្រោះតែ​វិបត្តិ​កូ​វីដ​-១៩​។ 
 
​យ៉ាងណាមិញ​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ចំណូល​ពី​ពន្ធដារ និង​គយ បាន​យ៉ាងហោចណាស់​៥,៣០០​លាន​ដុល្លារ នៅ​បំណាច់​ឆ្នាំ​២០២០​នេះ​៕​

Tag:
 ពន្ធដារ​
  ពន្ធគយ​
 ​សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com