ជាតិ
ព្រះមហាក្សត្រ
សេដ្ឋកិច្ច
ព្រះមហាក្សត្រ ចាត់ទុកការរកឃើញប្រេងលើកដំបូង ថាជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា
30, Dec 2020 , 5:55 pm        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី បានប្រោសប្រទានព្រះរាជសារមួយជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្ហាញព្រះរាជហឫទ័យសោមនស្សរីករាយ និងអបអរសាទរចំពោះការទទួលបានដំណក់ប្រេងជាលើកដំបូងក្នុងទឹកដីកម្ពុជា។ ព្រះមហាក្សត្រ ទ្រង់ចាត់ទុកការទទួលបាននដំណក់ប្រេងជាលើកដំបូនេះ ថាជាសមិទ្ធផលបើកទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា។



តាមរយៈព្រះរាជសារ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ព្រះបរមរាជា ទ្រង់មានព្រះបន្ទូលទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ដូច្នេះថា៖«ការទទួលបានដំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយនាំឲ្យព្រះរាជាណាចក្រកម្ពុជា កាន់តែរីកចម្រើន និងជឿនលឿជាបន្តទៀត»។

ជាមួយគ្នានេះ ព្រះករុណាជាម្ចាស់ជីវិតលើត្បួង បានកោតសរសើរប្រមុខរដ្ឋាភិបាលថា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ៕

Tag:
 ព្រះមហាក្សត្រ
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com