កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​មាន​កីឡាករ​ថ្លៃ​ជាងគេ​ឆ្នាំ​២០២០៖ Man City ឈរ​លេខ​១ Real តាម​ពីក្រោយ ឯ Man Utd ធ្លាក់​ទៅ​លេខ​៩
31, Dec 2020 , 8:29 am        
រូបភាព
Manchester City ឈរ​នៅលើ​កំពូល​តារាង​ដែលមាន​សមាជិក​កីឡាករ​ថ្លៃ​ជាងគេ​បំផុត​លើ​លោក​ក្នុងតម្លៃ ៩៥៨​លាន​ផោន (១,៣​ពាន់​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ ២០២០ តាម​ពីក្រោយ​ដោយ Real Madrid និង Liverpool​។ Manchester United ធ្លាក់​ទៅ​លេខ​៩ ក្នុងចំណោម​ក្រុម​ដែលមាន​សមាជិក​ក្រុម​ថ្លៃ​ជាងគេ​ទាំង​១០​។​


​យោងតាម​ទិន្នន័យ​ពី​អ្នកសង្កេតការណ៍​កីឡាបាល់ទាត់ CIES Football Observatory ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វី​ស ក្លិប​ពី​ក្របខណ្ឌ Premier League មាន​ដល់​ទៅ​៥​ក្រុម​ឯណោះ​ដែល​ស្ថិត​ក្នុងចំណោម​ក្លិប​ទាំង​១០​ដែលមាន​កីឡាករ​ថ្លៃៗ ខណៈ​ពី​អេ​ស្ប៉ា​ញ មាន​ចំនួន​៣ ហើយ​អាល្លឺម៉ង់​មាន​៣ និង​បារាំង Ligue មាន​១​។​
 
​ក្រុម​អ្នកមាន Man City ដែល​បង្ហាញ​ភាពខ្លាំង​ទាំង​ក្នុង​លី​គ និង Champions League បានធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​របស់​ពួកគេ​ជាច្រើន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រហូត​នាំមុខគេ​ក្នុងនាម​ក្លិប​ដែលមាន​សមា​ជិ​ក្រុម​ថ្លៃ​ជាងគេ​លើ​លោក​។ ប៉ុន្តែ​ក្រុម​ចំណោម​ក្លិប​ទាំង​១០ កីឡាករ Kylian Mbappe របស់ Paris Saint-Germain មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ ១៩៧​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ Raheem Sterling តម្លៃ ១៤០​លាន​ដុល្លារ និង Kevin De Bruyne តម្លៃ​១៣១​លាន​ដុល្លារ​។​
 
​ខាងក្រោម​នេះ​ជា​ក្លិប​ទាំង​១០​ដែលមាន​សមាជិក​កីឡាករ​សរុប​ថ្លៃ​ជាងគេ​លើ​លោក​គិត​ត្រឹម​ឆ្នាំ​២០២០៖
១- Manchester City តម្លៃ ១,៣​ពាន់​លាន​ដុល្លារ​អាមេរិក​
២- Real Madrid តម្លៃ ១,១៦៥​ពាន់​លាន​ដុល្លារ​អាមេរិក​
៣- Liverpool តម្លៃ ១,១១៧​ពាន់​លាន​ដុល្លារ​អាមេរិក​
៤- Barcelona តម្លៃ ១,៧៦​ពាន់​លាន​ដុល្លារ​អាមេរិក​
៥- Bayern Munich តម្លៃ ១,១៧​ពាន់​លាន​ដុល្លារ​អាមេរិក​
៦- Chelsea តម្លៃ ៨៨៧​ពាន់​លាន​ដុល្លារ​អាមេរិក​
៧- Paris Saint-Germain តម្លៃ ៨៨៧​លាន​ដុល្លារ​អាមេរិក​
៨- AT-Madrid តម្លៃ ៨៥៩​លាន​ដុល្លារ​អាមេរិក​
៩- Manchester United តម្លៃ ៨៣៥​លាន​ដុល្លារ​អាមេរិក​
១០- Tottenham Hotspur តម្លៃ ៧៧៧​លាន​ដុល្លារ​អាមេរិក​

Tag:
 Most valuable squads in the world
© រក្សាសិទ្ធិដោយ thmeythmey.com