COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ ឡើងដល់ជាង៨៣លាននាក់ ក្នុងនោះស្លាប់ជាង១.៨លាននាក់
31, Dec 2020 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
គិតត្រឹមព្រឹកថ្ងៃទី៣១ ខែធ្នូ នេះ អ្នកកើតកូវីដ-១៩ លើពិភពលោក ឡើងដល់ជាង៨៣លាននាក់ ក្នុងនោះ ស្លាប់ជាង១.៨លាននាក់ និងសះស្បើយជិត៥៩លាននាក់។



សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទីមួយលើចំនួនអ្នកឆ្លងដែលមានជាង២០លានករណី រីឯឥណ្ឌាជាង១០លានករណី។ ប្រេស៊ីលស្ថិតនៅលេខ៣ដោយមានជាង៧.៦១លានករណី ហើយបន្ទាប់មកមានរុស្ស៊ីជាង៣.១៣លានករណី។

បារាំង ចក្រភពអង់គ្លេស តួកគី និងអ៊ីតាលី មានជាង២លានករណីរៀងៗខ្លួន ខណៈបណ្តាប្រទេសដែលមានពីជាង១លានករណីទៅជិត២លានករណី រួមមាន អេស្ប៉ាញ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែន អាហ្វ្រិកខាងត្បូង និងប៉េរូ។

ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានជាង៧០ម៉ឺនករណី ជាមួយហូឡង់ និងសាធារណរដ្ឋឆេក រីឯបែលហ្ស៊ិក រូម៉ានី និងស៊ីលី មានជាង៦០ម៉ឺនករណី។ អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស សុទ្ធតែមានអ្នកឆ្លងលើសកន្លះលានផងដែរ។

ក្នុងចំណោមអ្នកស្លាប់ជាង១.៨លាននាក់ មានជាង៣៥ម៉ឺននាក់នៅសហរដ្ឋអាមេរិក ជាង១៩ម៉ឺននាក់នៅប្រេស៊ីល ជាង១៤ម៉ឺននាក់នៅឥណ្ឌា និងជាង១២ម៉ឺននាក់នៅម៉ិកស៊ិក។ ២៣ប្រទេសទៀតមានអ្នកស្លាប់ខ្ទង់ម៉ឺននាក់ ដែលក្នុងនោះឥណ្ឌូណេស៊ី ជិត២២០០០នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com