កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់ទាត់​៣៦​រូប​ស្លាប់​អំឡុងពេល​ប្រកប​អាជីព ក្នុង​ឆ្នាំ​២០២០
31, Dec 2020 , 12:01 pm        
រូបភាព
​មកទល់ពេលនេះ​លោកអ្នក​ប្រហែលជា​បានដឹង បាន​ស្គាល់​ច្រើន​ពី​កីឡាករ​បាល់ទាត់​ល្បីៗ រួមទាំង​កីឡាករ​វ័យក្មេង​ដែលមាន​ទេពកោសល្យ​។ ស្របគ្នា​នេះ លោកអ្នក​ក៏​ប្រហែលជា​មិនបាន​ដឹង​ដំណឹង​មរណភាព​របស់​កីឡាករ​មួយចំនួន​នោះទេ​។ ក្នុងអំឡុង​ឆ្នាំ​២០២០​នេះ កីឡាករ​បាល់ទាត់​ចំនួន​៣៦​រូប​បាន​ស្លាប់​អំឡុងពេល​ប្រក​ជីព​ក្នុង​ក្លិប​របស់​ពួកគេ​។​



​ក្នុងចំណោម​កីឡាករ​ដែល​ទទួលមរណភាព អ្នកខ្លះ​ដោយសារ​ធ្វើអត្តឃាត ឃាតកម្ម គ្រោះថ្នាក់​ចរាចរណ៍ និង​ដោយសារ​ជំងឺ​ជាដើម​។​
 
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​បាល់ទាត់​ទាំង​៣៦​រូប​ដែល​ស្លាប់​អំឡុងពេល​ប្រកប​អាជីព​ក្នុង​ឆ្នាំ​២០២០​នេះ​៖
១- Nathaël Julan ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​២៣​ឆ្នាំ លេង​ឲ្យ​ក្លិប En Avant de Guingamp លី​គ​លំដាប់​ទី​២​បារាំង ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរ​រាច​រណ៍​ក្រោយ​ចាក​ចេញពី​ហ្វឹកហាត់​។​
២- Kennedy Isles វ័យ​២៨​ឆ្នាំ របស់​ប្រទេស Saint Kitts and Nevis និង​លេង​ឲ្យ​ក្រុម Saint Kitts and Nevis Garden Hotspurs ស្លាប់​ដោយសារ​ត្រូវគេ​បាញ់សម្លាប់​។​
៣- Jordan Sinnott ស​ញ្ញាតិ​អង់គ្លេស វ័យ​២៥​ឆ្នាំ ប្រកប​អាជីព​ឲ្យ​ក្រុម Matlock Town ស្លាប់​ដោយ​ឃាតកម្ម​
៤- Kazeem Tiamiyu សញ្ជាតិ​នី​ហ្សេ​រី​យ៉ា វ័យ​២១​ឆ្នាំ លេង​ឲ្យ​ក្រុម Remo Stars ស្លាប​ដោយសារ​ប៉ូលិស​សម្លាប់​
៥- Chineme Martins សញ្ជាតិ​នី​ហ្សេ​រី​យ៉ា លេង​ឲ្យ​ក្លិប Nasarawa United ស្លាប់​ដោយសារ​រត់​ដួល​អំឡុង​ការប្រកួត​នៅ​វ័យ​២២​ឆ្នាំ​
៦- Ifeanyi George នី​ហ្សេ​រី​យ៉ា លេង​ឲ្យ​ក្រុម Enugu Rangers ស្លាប់​នៅ​អាយុ​២៦​ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរ​រាច​រណ៍​
៧- Emmanuel Ogbu នី​ហ្សេ​រី​យ៉ា លេង​ឲ្យ​ក្រុម Enugu Rangers ស្លាប់​ដោយសារ​ក្រឡាប់​ឡាន​
៨- Christian Minchola សញ្ជាតិ​អេ​ស្ប៉ា​ញ ជា​ខ្សែប្រយុទ្ធ​ក្រុម Atletico Madrid ស្លាប់​ដោយសារ​ជំងឺ នៅ​អាយុរ ១៤​ឆ្នាំ​
៩- Paul Eichoue សញ្ជាតិ​ស៊ុយអែត ខ្សែបម្រើ​ក្រុម Assyriska FF ស្លាប់​នៅ​អាយុរ ១៨​ឆ្នាំ ដោយសារ​ក្រឡាប់​រថយន្ត​
១០- Kaan Öztürk សញ្ជាតិ​តួ​ក​គី លេង​ឲ្យ​ក្រុម Eskişehirspor ស្លាប់​ដោយសារ​ក្រឡាប់​ឡាន​នៅ​អាយុរ​២០​ឆ្នាំ​
១១- Innokenty Samokhvalov សញ្ជាតិ​រុស្ស៊ី លេង​ឲ្យ​ក្រុម FC Kazanka Moscow ស្លាប់​នៅ​វ័យ​២២​ឆ្នាំ ដោយសារ​បញ្ហា​បេះដូង​
១២- Andrea Rinaldi សញ្ជាតិ​អ៊ីតាលី លេង​ឲ្យ​ក្រុម Legnano ស្លាប់​ដោយសារ​បញ្ហា​ខួរក្បាល​នៅ​អាយុរ ១៩​ឆ្នាំ​
១៣- Daniela Lázaro Ducoulombier សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក លេង​ឲ្យ​ក្រុម Atlético San Luis ធ្វើអត្តឃាត​នៅ​វ័យ​២០​ឆ្នាំ​
១៤- Jordan Diakiese សញ្ជាតិ​បារាំង លេង​ឲ្យ​ក្រុម Furiani-Agliani ស្លាប់​នៅ​វ័យ​២៤​ឆ្នាំ ដោយ​មិនដឹង​មូលហេតុ​
១៥- Joseph Bouasse សញ្ជាតិ​ការ​មេ​រ៉ូ​ន លេង​ឲ្យ​ក្រុម Universitatea Cluj ស្លាប់​នៅ​វ័យ​២១​ឆ្នាំ ដោយសារ​គាំងបេះដូង​
១៦- Christian Mbulu សញ្ជាតិ​អង់គ្លេស លេង​ឲ្យ​ក្រុម Morecambe វ័យ​២៣​ឆ្នាំ ស្លាប់​ដោយ​មិនដឹង​មូលហេតុ​
១៧- Umar Ahmad Jalingo សញ្ជាតិ​នី​ហ្សេ​រី​យ៉ា លេង​ឲ្យ​ក្រុម Bendel Insurance ស្លាប់​ដោយសារ​ជំងឺ​រយៈពេល​ខ្លី​នៅ​វ័យ​២៧​ឆ្នាំ​
១៨- Michael Durkin សញ្ជាតិ​នូ​វែ​ល​សេ​ឡង់ លេង​ឲ្យ​ក្រុម Three Kings United ស្លាប់​ដោយ​គ្រោះ​ចរាចរណ៍​នៅ​វ័យ​២៥​ឆ្នាំ​
១៩- Deibert Guzmán សញ្ជាតិ​បូ​លី​វី លេង​ឲ្យ​ក្រុម Universitario del Beni ស្លាប់​ដោយសារ COVID-19 វ័យ​២៥​ឆ្នាំ​
២០- Kossi Koudagba សញ្ជាតិ​តូ​ហ្គោ លេង​ឲ្យ​ក្រុម ASC Kara ស្លាប់​នៅ​អាយុ​២៤​ឆ្នាំ ដោយសារ​ជំងឺ​រយៈពេល​ខ្លី​
២១- Liam Scott សញ្ជាតិ​ស្កុ​តឡែ​ន លេង​ឲ្យ​ក្រុម Bellshill Athletic ស្លាប់​ដោយសារ​បើកឡាន​ធ្លាក់​ទន្លេ នៅ​អាយុ​១៨​ឆ្នាំ​
២២- Derrick Otim សញ្ជាតិ​អង់គ្លេស លេង​ឲ្យ​ក្រុម Xavier University ស្លាប់​នៅ​វ័យ​២៤​ឆ្នាំ ដោយសារ​លង់ទឹក​
២៣- Giuseppe Rizza វ័យ​៣៣​ឆ្នាំ សញ្ជាតិ​អ៊ីតាលី លេង​ឲ្យ​ក្រុម Rinascita Netina ស្លាប់​ដោយសារ​ជំងឺ​សរ​សែ​ប្រសាទ​ខួរក្បាល​
២៤- Karrar Ibrahim Hashim សញ្ជាតិ​អ៊ីរ៉ាក់ លេង​ឲ្យ​ក្រុម Al-Talaba ស្លាប់​ដោយសារ​គាំងបេះដូង​នៅ​អាយុ ២៥​ឆ្នាំ​
២៥- Christopher Aurier សញ្ជាតិ​បារាំង លេង​ឲ្យ​ក្រុម Rodéo Toulouse ស្លាប់​ដោយសារ​ឃាតកម្ម នៅ​អាយុ​២៦​ឆ្នាំ​
២៦- Evgeni Drozd សញ្ជាតិ​បេឡា​រុស លេង​ឲ្យ​ក្រុម FC Baranovichi ស្លាប់​ដោយសារ​គ្រោះថ្នាក​ចរាចរណ៍​
២៧- Luka Lucić ក្រូ​អាស៊ី លេង​ឲ្យ​ក្រុម Stuttgarter Kickers ស្លាប់​អំឡុងពេល​ហ្វឹកហាត់ នៅ​អាយុ​១៦​ឆ្នាំ​
២៨- Mohamed Atwi សញ្ជាតិ​លី​បង់ លេង​ឲ្យ​ក្រុម Akhaa Ahli Aley ស្លាប់​ដោយសារ​បាញ់ប្រហា​នៅ​ពិធី​បុណ្យសព នៅ​វ័យ​៣២​ឆ្នាំ​
២៩- Matteo Ravetto សញ្ជាតិ​អ៊ីតាលី លេង​ឲ្យ​ក្រុម A.S. Carpignano ស្លាប់​នៅ​អាយុ​៣២​ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​
៣០- Churchill Owaci សញ្ជាតិ​អ៊ូ​ហ្គ​ង់​ដា លេង​ឲ្យ​ក្រុម A local club in Tumanun A Village ស្លាប់​នៅ​វ័យ​២២​ឆ្នាំ ដោយសារ​ការ​វាយ​ធ្វើបាប​ពី​មិត្ត​រួម​ក្រុម​
៣១- Sultan Saif សញ្ជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម លេង​ឲ្យ​ក្រុម Al-Falah ស្លាប់​នៅ​អាយុ ២៧ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
៣២- Erik Saryan សញ្ជាតិ​អា​មេ​នី លេង​ឲ្យ​ក្រុម FC Lokomotiv Yerevan ស្លាប់​នៅ​អាយុ​១៨​ឆ្នាំ ដោយ​គ្មាន​មូលហេតុ​
៣៣- Jeremy Wisten សញ្ជាតិ​អង់គ្លេស លេង​ឲ្យ​ក្រុម Manchester City ស្លាប់​នៅ​អាយុ​១៨​ឆ្នាំ ដោយសារ​ធ្វើអត្តឃាត​
៣៤- Kim Nam-chun សញ្ជាតិ​កូរ៉េខាងត្បូង លេង​ឲ្យ​ក្រុម FC Seoul ស្លាប់​ដោយ​ធ្វើអត្តឃាត​នៅ​វ័យ​៣១​ឆ្នាំ​
៣៥- Daryono កីឡាករ​ឥណ្ឌូណេស៊ី លេង​ឲ្យ​ក្រុម Badak Lampung ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម នៅ​អាយុ​២៦​ឆ្នាំ​
៣៦- Dairon Blanco កីឡាករ​គុយបា លេង​ឲ្យ​ក្រុម FC Las Tunas ស្លាប់​នៅ​អាយុ​២៨​ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com